កុក្កុរោវាទសូត្រទី ៧

ក្បាលទី 15 · ទំព័រ 898

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ ហលិទ្ទវសនៈ របស់អ្នកស្រុកកោលិយៈ ក្នុង កោលិយជនបទ ។ លំដាប់នោះ កោលិយបុត្រឈ្មោះបុណ្ណៈ ជាអ្នកសមាទាន គោវត្ត និងអចេលក៍ ឈ្មោះ សេនិយៈ ជាអ្នកសមាទានកុក្កុរវត្ត បានចូលទៅរក ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបបុណ្ណកោលិយបុត្រ ជាអ្នកសមាទាន គោវត្ត ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏ សមគួរ ។ ចំណែកខាងសេនិយអចេលក៍អ្នកសមាទានកុក្កុរវត្ត ក៏រីករាយរាក់ទាក់ ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែល គួររពឫកហើយ ក៏អង្គុយជើមហេម ធ្វើដូចជាសុនខនៅក្នុងទីដ៏សមគួរ ។ ឯ បុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត អង្គុយនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សេនិយអចេលក៍នេះ ជាអ្នកសមាទានកុក្កុរវត្ត ជាអ្នកធ្វើនូវអំពើដ៏កម្រ បរិភោគនូវ ភោជនដាក់នៅលើផែនដី សេនិយអចេលក៍នោះបានធ្វើឲ្យពេញបរិបូណ៌ បាន សមាទានកុក្កុរវត្តនោះ អស់កាលជាយូរអង្វែងមកហើយ ចុះសេនិយអចេលក៍ នោះ មានគតិដូចម្តេច មានបរលោកដូចម្តេច ។ ព្រះអង្គត្រាស់ថា នែបុណ្ណៈ ណ្ហើយ ពាក្យន៎ុះចូរលើកទុកចុះ អ្នកកុំសួរពាក្យនុ៎ះនឹងតថាគតឡើយ ។ បុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត បានក្រាបទូលព្រះមានព្រះភាគ ជាគម្រប់ពីរដងថា បពិត្រព្រះអង្គដ៏ចម្រើន សេនិយអចេលក៍នេះ ជាអ្នកសមាទាន កុក្កុរវត្ត ជាអ្នកធ្វើនូវអំពើដ៏កម្រ បរិភោគនូវភោជនដាក់នៅលើផែនដី សេនិយអចេលក៍នោះបានធ្វើឲ្យពេញបរិបូណ៌ បានសមាទានកុក្កុរវត្តនោះ អស់កាលជាយូរអង្វែងមកហើយ សេនិយអចេលក៍នោះមានគតិដូចម្តេច មាន បរលោកដូចម្តេច ។