អដ្ឋកថា កុក្កុរោវាទសូត្រទី ៧
កុក្កុរវតិកសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបណ្តាបទទាំងនោះ បទថា កោលិយេសុ គឺជនបទមានឈ្មោះយ៉ាងនេះ ។ កោលិយៈនោះជាជនបទមួយ ដែលហៅយ៉ាងនេះ ក៏ព្រោះថា ជាទឹកដីនៃព្រះរាជ កុមារខាងកោលិយវង្ស ដែលតាំងនៅក្នុងកោលិយនគរ ។ ក្នុងជនបទ ឈ្មោះកោលិយៈនោះ ។ បទថា ហលិទ្ទវសនំ សេចក្តីថា មនុស្សទាំងឡាយស្លៀកដណ្តប់សំពត់ពណ៌លឿងលេងនក្ខត្តឫក្ស ក្នុងគ្រាសាងនិគមនោះ លុះចប់ការលេងនក្ខត្តឫក្សហើយ ពួកគេក៏លើកឈ្មោះនិគម ដោយដាក់ ឈ្មោះថា ហលិទ្ទវសន អធិប្បាយថា ព្រះមានព្រះភាគ ទ្រង់ធ្វើហលិទ្ទវសននិគមនោះឲ្យជាគោចរគ្រាម ប្រថាប់នៅ ។ ឯទីនៅក្នុងហលិទ្ទវសននិគមនោះ មិនទាន់បានកំណត់ក៏ពិត សូម្បីយ៉ាងនោះក៏គប្បីជ្រាបថា ព្រះមាន ព្រះភាគប្រថាប់នៅក្នុងសេនាសនៈ ដែលសមគួរដល់ព្រះពុទ្ធទាំងឡាយ ។ បទថា គោវត្តិកោ សេចក្តីថា បុគ្គលសមាទានគោវត្ត ប្រព្រឹត្តដូចគោ គឺដាក់ ស្នែងទាំង ២ លើក្បាល ចងកន្ទុយ ដើរស៊ីស្មៅដូចគោ ។ បទថា អចេលោ ប្រែថា អាក្រាត គឺមិនមានសំពត់ ។ បទថា សេនិយោ ជាឈ្មោះរបស់ គាត់ ។ បទថា កុក្កុរវត្តិកោ សេចក្តីថា ជាអ្នកសមាទានកុក្កុរវត្ត ប្រព្រឹត្ត ដូចឆ្កែ ធ្វើកិរិយានៃឆ្កែគ្រប់យ៉ាង ។ បុណ្ណៈ និងសេនិយៈទាំង ២ នោះ ជា សម្លាញ់លេងធូលីជាមួយគ្នាមក ។ បទថា កុក្កុរោវ បលិកុណ្ឋិត្វា សេចក្តី ថា ដែលឈ្មោះថា ឆ្កែ កាលអង្គុយជិតម្ចាស់ យកជើងទាំង ២ កាយដី អង្គុយព្រូសសំឡេងឆ្កែ សេនិយៈគិតថា សូម្បីអញនឹងធ្វើដូចកិរិយានៃឆ្កែ កាលពោលប្រាស្រ័យទាក់ទងជាមួយព្រះមានព្រះភាគ ក៏យកជើងទាំង ២ កាយដី រលាស់ក្បាល ធ្វើសំឡេង ភុ ភូ អង្គុយបត់ដៃ និងជើងដូចឆ្កែ ។ បទថា ឆមាយំ និក្ខិត្វំ ប្រែថា ដែលគេដាក់ត្រង់ផ