អដ្ឋកថា អភយរាជកុមារសូត្រទី ៨
អភយរាជកុមារសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបណ្តាបទទាំងនោះ បទថា អភយ ជាឈ្មោះរបស់ព្រះរាជកុមារអង្គនោះ ។ បទថា រាជកុមារ គឺជាព្រះរាជឱរសរបស់ព្រះបាទ ពិម្ពិសារ ។ បទថា វាទំ អារោបេហិ គឺលើកទោសក្នុងវាទៈ ។ បទថា នេរយិកោ ប្រែថា អ្នកកើតក្នុងនរក ។ បទថា កប្បដ្ឋោ ប្រែថា តាំងនៅ អស់កប្ប ។ បទថា អតេកិច្ឆោ គឺសូម្បីព្រះពុទ្ធ ១ ពាន់អង្គ ក៏មិនអាច កែបាន ។ បទថា ឧគ្គិលិតុំ គឺព្រះតថាគត កាលមិនអាចពោលស្រាយ បញ្ញាដែលមានកំណួច ២ បាន ក៏មិនអាចខ្ជាក់ គឺនាំចេញខាងក្រៅបាន ។ បទថា ឱគ្គិលិតុំ គឺមិនអាចឲ្យនាំទោសនៃប្រស្នាចេញទៅ ក៏មិនអាចលេប គឺចូលទៅខាងក្នុងបាន ។ បទថា ឯវំ ភន្តេ សេចក្តីថា បានឮថា និគ្រន្ថគិត ថា ព្រះសមណគោតមទម្លាយសាវ័ករបស់អញហើយ ទទួលយកខ្លួនឯង ណ្ហើយចុះ អញនឹងចងប្រស្នាមួយ ដែលព្រះសមណគោតមត្រូវសួរហើយ នឹងអង្គុយសុបសៅ មិនអាចក្រោកបាន ។ និគ្រន្ថនោះ ទទួលអាហារមកអំពី ព្រះរាជដំណាក់របស់អភយរាជកុមារហើយ ឆាន់ភោជនដ៏មានឱជៈ ចងប្រស្នា ទុកជាច្រើន គិតថា ព្រះសមណគោតមឃើញទោសនេះ ក្នុងបញ្ញានេះ ក្នុង សេចក្តីនោះ ក៏ជាស្នៀត ហើយលះការងារទាំងពួងចេញ បានជញ្ជឹងគិត បញ្ញានេះ ក្នុងខួរក្បាលអស់ ៤ ខែ កាលនោះនិគ្រន្ថគិតថា ព្រះសមណគោតមមិនអាចឲ្យទោសក្នុងការសួរ ឬឆ្លើយបញ្ញានេះបាន បញ្ញានេះ ឈ្មោះ ឱវដ្តិកសារៈ គឺបញ្ញាវិល នរណាហ្ន៎ នឹងទទួលចងវាទៈដល់ព្រះសមណគោតមបាន ។ បន្ទាប់អំពីនោះ ក៏សម្រេចចិត្តថា អភយរាជកុមារជាបណ្ឌិត គេនឹងអាច ហេតុនោះ អញនឹងឲ្យអភយរាជកុមាររៀនបញ្ញានេះ ហើយឲ្យ អភយរាជកុមាររៀន អភយរាជកុមារនោះ មានអធ្យាស្រ័យចូលចិត្តលើក វាទៈ ទើបទទួលពាក្យនិគ្រន្ថនោះ ត្រាស់ថា ប