ពហុវេទនីយសូត្រទី ៩

ក្បាលទី 15 · ទំព័រ 937

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ លំដាប់ នោះ មានជាងឈើម្នាក់ឈ្មោះបញ្ចកង្គៈ ចូលទៅរកព្រះថេរៈឈ្មោះឧទាយី មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះឧទាយីមានអាយុ ហើយ អង្គុយក្នុងទីដ៏សមគួរ ។ ជាងឈើឈ្មោះបញ្ចកង្គៈនោះ លុះអង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងព្រះឧទាយីមានអាយុយ៉ាងនេះថា បពិត្រព្រះឧទាយីដ៏ចម្រើន វេទនាដែលព្រះមានព្រះភាគទ្រង់សម្តែងហើយ មានបុន្មានយ៉ាង ។ ព្រះឧទាយី តបថា ម្នាលគហបតី វេទនាដែលព្រះមានព្រះភាគទ្រង់សម្តែង មាន ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ម្នាលគហបតី វេទនាទាំង ៣ យ៉ាងនេះឯង ព្រះមានព្រះភាគទ្រង់សម្តែងហើយ ។ បពិត្រ ព្រះឧទាយីដ៏ចម្រើន វេទនាទាំង ៣ ព្រះមានព្រះភាគមិនទ្រង់សម្តែងទេ ព្រះមាន ព្រះភាគ ទ្រង់សម្តែងតែវេទនា ២ គឺសុខវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចម្រើន ឯអទុក្ខមសុខវេទនានោះ ព្រះមានព្រះភាគ ទ្រង់ សម្តែងចំពោះសេចក្តីសុខដ៏ល្អិតឧត្តម ។ ព្រះឧទាយីមានអាយុ បាននិយាយ នឹងជាងឈើឈ្មោះបញ្ចកង្គៈជាគម្រប់ពីរដងថា ម្នាលគហបតី ព្រះមានព្រះភាគ មិនទ្រង់សម្តែងតែត្រឹមវេទនា ២ ទេ វេទនាទាំង ៣ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ក៏ព្រះមានព្រះភាគទ្រង់សម្តែងដែរ ម្នាល គហបតី វេទនាទាំង ៣ នេះឯង ព្រះមានព្រះភាគទ្រង់សម្តែងហើយ ។ ជាង ឈើឈ្មោះបញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយីមានអាយុ ជាគម្រប់ពីរដង ថា បពិត្រព្រះឧទាយីដ៏ចម្រើន វេទនាទាំង ៣ ព្រះមានព្រះភាគមិនទ្រង់ សម្តែងទេ ព្រះមានព្រះភាគទ្រង់សម្តែងតែវេទនា ២ គឺសុវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចម្