អដ្ឋកថា ពហុវេទនីយសូត្រទី ៩
ពហុវេទនិយសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបណ្តាបទទាំងនោះ បទថា បញ្ចកង្គ ក្នុងបទថា បញ្ចកង្គោ ថបតិ ជាឈ្មោះរបស់ជាងឈើនោះ គេដឹងទួទៅថាបញ្ចកង្គៈ ក៏ព្រោះជាអ្នក ប្រកបដោយឧបករណ៍ ៥ យ៉ាង ពោល គឺកាំបិត ពូថៅ ពន្លាក ញញួរ និងខ្សែបន្ទាត់ ។ បទថា ថបតិ គឺជាប្រធាននៃពួកជាងឈើ ។ បទថា ឧទាយី គឺព្រះឧទាយិត្ថេរដែលជាបណ្ឌិត ។ បទថា បរិយាយំ ប្រែថា ហេតុ ។ បទថា ទ្វេបនន្ទ កាត់បទជា ទ្វេបិ អានន្ទ ។ បទថា បរិយាយេន គឺដោយហេតុ ។ បណ្តាវេទនាទាំងនោះ គប្បីជ្រាបថា វេទនា មាន ២ គឺវេទនាដែល ប្រព្រឹត្តទៅតាមផ្លូវកាយ និងផ្លូវចិត្ត ។ មាន ៣ គឺសុខវេទនាជាដើម ។ ពោលដោយឥន្ទ្រិយមាន ៥ គឺសុខ្រិន្ទិយជាដើម ពោលដោយទ្វារមាន ៦ គឺ ចក្ខុសម្ផស្សជាវេទនាជាដើម ពោលដោយឧបវិចារៈ មាន ១៨ គឺឃើញរូប ដោយចក្ខុ ហើយក៏តាមពិចារណារូបដែលជាទីតាំងនៃសោមនស្ស ដូច្នេះ ។ មាន ៣៦ យ៉ាង គឺសោមនស្សដែលអាស្រ័យផ្ទះ ៦ សោមនស្សដែល អាស្រ័យនេក្ខម្មៈ ៦ ទោមនស្សដែល អាស្រ័យផ្ទះ ៦ ទោមនស្សដែល អាស្រ័យនេក្ខម្មៈ ៦ ឧបេក្ខាដែលអាស្រ័យផ្ទះ ៦ ឧបេក្ខាដែលអាស្រ័យ ១ឯវេទនា ៤ មិនឃើញមានអដ្ឋកថាពន្យល់ឡើយ ។ នេក្ខម្មៈ ៦ គប្បីជ្រាបវេទនាទាំងនោះ គឺអតីត ៣៦ អនាគត ៣៦ បច្ចុប្បន្ន ៣៦ រួមជា ១០៨ ។ ព្រះវាចាថា បញ្ច ខោ ឥមេ អានន្ទ កាមគុណា នេះ ជាអនុសន្ធិ ចែកម្នាក់មួយចំណែក ពិតហើយ ព្រះមានព្រះភាគទ្រង់មិនមែន បញ្ញត្តវេទនា តាំងរៀងគ្នា ២ បុណ្ណោះទេ ទ្រង់ត្រាស់វេទនា ១ ដោយបរិយាយ ក៏មាន កាលទ្រង់សម្តែងវេទនានោះ ទើបទ្រង់ផ្តើមទេសនានេះ ដើម្បីឧបការៈ ពាក្យរបស់នាយជាងឈើ ឈ្មោះបញ្ចកង្គៈ ។