ចូឡរាហុលោវាទសូត្រទី ១

ក្បាលទី 15 · ទំព័រ 2

អ្នករក្សា ព្រៃបានឃើញព្រះមានព្រះភាគ កំពុងស្តេចទៅអំពីចម្ងាយ លុះឃើញហើយក៏ និយាយនឹងព្រះមានព្រះភាគយ៉ាងនេះថា នែសមណៈ សូមលោកកុំចូលទៅក្នុង ព្រៃនុ៎ះឡើយ ព្រោះក្នុងព្រៃនុ៎ះ មានកុលបុត្រ ៣ រូប ជាអ្នកប្រាថ្នានូវ ប្រយោជន៍បម្រុងខ្លួន សូមលោកកុំធ្វើនូវសេចក្តីអផ្សុកដល់កុលបុត្រទាំងនោះ ឡើយ ។