មហារាហុលោវាទសូត្រទី ២
ក្បាលទី 15 · ទំព័រ 2
ព្រះអនុរុទ្ធមានអាយុ បានឮពាក្យអ្នករក្សាព្រៃ កំពុងជជែកនឹង ព្រះមានព្រះភាគ លុះឮហើយក៏ បាននិយាយនឹងអ្នករក្សាព្រៃយ៉ាងនេះថា ម្នាលអ្នករក្សាព្រៃដ៏មានអាយុ អ្នកកុំឃាត់ព្រះមានព្រះភាគឡើយ ព្រោះព្រះមាន ព្រះភាគជាសាស្តាចារ្យរបស់យើង ទ្រង់ស្តេចមកដល់ហើយ ។ លំដាប់ នោះ ព្រះអនុរុទ្ធមានអាយុ ក៏ចូលទៅរកព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈ មានអាយុ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងព្រះនន្ទិយៈមានអាយុផង ព្រះកិមិលៈមានអាយុផង យ៉ាងនេះថា ម្នាលលោកមានអាយុទាំងឡាយ ចូរ