អដ្ឋកថា មហារាហុលោវាទសូត្រទី ២
ក្បាលទី 15 · ទំព័រ 979
ហេតុអ្វីទើបលោកពោលថា អត្ថិ បន វោ គហបតយោ ។ បានឮមកថា ស្រុកនោះ តាំងនៅជិតមាត់ព្រៃ ពួកសមណព្រាហ្មណ៍ប្រភេទ ផ្សេងៗ ធ្វើដំណើរមករាល់ថ្ងៃ រមែងចូលទៅកាន់ស្រុកនោះ ដើម្បីស្នាក់ អាស្រ័យក្នុងពេលល្ងាចខ្លះ ព្រឹកខ្លះ អ្នកស្រុកទាំងឡាយ ក៏ក្រាលគ្រែ តាំង ប្រគេនសមណព្រាហ្មណ៍ទាំងនោះ លាងជើង លាបជើង ប្រគេនទឹកផឹកដ៏ សមគួរ ស្អែកឡើងក៏ឲ្យទាន ។