នឡកបានសូត្រទី ៨

ក្បាលទី 15 · ទំព័រ 3

ព្រះមានព្រះភាគ បានត្រាស់នឹងព្រះអនុរុទ្ធមានអាយុ ដែល អង្គុយក្នុងទីដ៏សមគួរហើយ យ៉ាងនេះថា ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយល្មមអត់ធន់បានឬទេ អ្នកទាំងឡាយល្មមប្រព្រឹត្តទៅបានស្រួលឬទេ អ្នក ទាំងឡាយមិនលំបាកដោយអាហារបិណ្ឌបាតទេឬ ។ ភិក្ខុទាំងឡាយក្រាបបង្គំ ទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ ល្មមអត់ធន់បាន បពិត្រ ព្រះមានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ ល្មមប្រព្រឹត្តទៅបានស្រួល សូមទ្រង់ ព្រះមេត្តាប្រោស មួយទៀត ខ្ញុំព្រះអង្គទាំងឡាយ មិនបានលំបាកដោយ បិណ្ឌបាតទេ ។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយព្រមព្រៀងស្រុះ ស្រួល មិនទាស់ទែងគ្នា ដូចជាទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់ទេឬ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គទាំងឡាយជាអ្នកព្រមព្រៀងស្រុះស្រួល មិនទាស់ទែងគ្នា ដូចទឹកដោះលាយទឹក