អដ្ឋកថា នឡកបានសូត្រទី ៨

ក្បាលទី 15 · ទំព័រ 980

ដោយទំនងនេះ សមណព្រាហ្មណ៍ទាំងឡាយ ក៏បាន ឲ្យកាន់យកនូវទិដ្ឋិ ៦២ យ៉ាង គឺពួកមួយឲ្យប្រកាន់ថា លោកទៀង ពួកមួយ ឲ្យប្រកាន់ថា លោកមានទីបំផុត លោកមិនមានទីបំផុត ពួកមួយឲ្យប្រកាន់ ទិដ្ឋិកម្រើកបាន មិនស្លាប់ខ្លួន ។ តែអ្នកស្រុកទាំងនោះ មិនអាចតាំងនៅក្នុង ទិដ្ឋិណាមួយបាន ។