អដ្ឋកថា គោលិស្សានិសូត្រទី ៩
ក្បាលទី 15 · ទំព័រ 980
ព្រះមានព្រះភាគ បានយាងទៅខាងក្រោយសមណព្រាហ្មណ៍ទាំងអស់ ។ ត្រាស់សួរដើម្បីប្រយោជន៍របស់អ្នកស្រុកទាំងនោះ ទើបត្រាស់ថា អត្ថិ បន វោ គហបតយោ ជាដើម ។ បណ្តាបទទាំងនោះ បទថា អាការវតី ប្រែថា មានការណ៍ មានហេតុ ។ បទថា អបណ្ណកោ ប្រែថា មិនខុស មិនដល់នូវផ្លូវបែកជា ២ គឺកាន់យកបានដោយចំណែកមួយ ។