កីដាគិរិសូត្រទី ១០

ក្បាលទី 15 · ទំព័រ 4

រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់តែម្យ៉ាង ។ ម្នាល អនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមកដោយចក្ខុគួរឲ្យស្រឡាញ់ ដូចម្តេចខ្លះ ។ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះ ក្នុងទីនេះ យ៉ាងនេះថា អាត្មាអញពេញហៅមានលាភ អាត្មាអញពេញហៅបានស្រួល ត្រង់ដែលអាត្មាអញ នៅជាមួយនឹងពួកសព្រហ្មចារី មានសភាពយ៉ាងនេះ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ បានតាំងកាយកម្មប្រកបដោយ មេត្តា ទៅរកលោកមានអាយុទាំងនេះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ តាំង វចីកម្មប្រកបដោយមេត្តា តាំងមនោកម្មប្រកបដោយមេត្តា ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញដាក់ចិត្តរបស់ខ្លួនឲ្យប្រព្រឹត្តទៅតាម អំណាចនៃចិត្តរបស់លោកមានអាយុ ទាំងនេះឯង ដូច្នេះ បពិត្រព្រះអង្គដ៏ ចម្រើន ខ្ញុំព្រះអង្គនោះ ក៏ដាក់ចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្តទៅតាមអំណាចនៃចិត្ត របស់លោកមានអាយុទាំងនេះឯង បពិត្រព្រះអង្គដ៏ចម្រើន តាមពិត កាយ របស់ខ្ញុំព្រះអង្គទាំងឡាយ ទីទៃពីគ្នាមែន បុន្តែ ចិត្តមានទំនងជាមួយគ្នា ។ ចំណែកនន្ទិយៈមានអាយុ ។ បេ ។ ចំណែកកិមិលៈមានអាយុ បានក្រាបទូលព្រះ មានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គក៏មានសេចក្តី ត្រិះរិះក្នុងទីនេះយ៉ាងនេះថា អាត្មាអញពេញជាមានលាភ អាត្មាអញពេញជា