អដ្ឋកថា មហាវច្ឆគោត្តសូត្រទី ៣
ក្បាលទី 15 · ទំព័រ 981
ធម៌បរិសុទ្ធឯណា មនុស្សទាំងនោះ រមែងមិនឃើញអានិសង្ស និងធម៌ចំណែក សនោះ ។ បទថា អសទ្ធម្មសញ្ញត្តិ ប្រែថា ការបញ្ញត្តិធម៌ដែលមិនពិត ។ បទថា អត្តានុក្កំសេតិ សេចក្តីថា លើកខ្លួនថា វៀរអញចេញហើយ អ្នកដទៃ ណានឹងអាចឲ្យអ្នកដទៃៗ កាន់យកទស្សនៈរបស់ខ្លួនបាន ។ បទថា បរំ វម្ភេតិ សេចក្តីថា ឆ្កឹះអ្នកដទៃទុកខាងក្រោយយ៉ាងនេះថា ក្នុងជនទាំងឡាយ មានចំនួនដល់ម្លេះ សូម្បីតែម្នាក់ក៏មិនអាចធ្វើអ្នកដទៃណាម្នាក់ ឲ្យកាន់យក ទស្សនៈរបស់ខ្លួនបាន ។