អដ្ឋកថា ទីឃនខសូត្រទី ៤

ក្បាលទី 15 · ទំព័រ 981

បទថា បុព្វេវ ខោ បនស្ស សេចក្តីថា កាល បុគ្គលប្រកាន់នូវការឃើញមកអំពីមុននោះឯង ក៏ដូចគ្នានឹងការលះនូវភាពជា បុគ្គលមានសីលដែលល្អ ប្រាកដច្បាស់តែភាពទ្រុស្តសីល ។ បទថា ឯវំសិមេ សេចក្តីថា ធម៌ ៧ យ៉ាង មានមិច្ឆាទិដ្ឋិជាដើមទាំងនេះរមែងមានដល់បុគ្គល យ៉ាងនេះ ។ តែធម៌ចំណែកបាបអកុសលជាអនេក ដែលមានមិច្ឆាទិដ្ឋិជាបច្ច័យ ទាំងនោះឯង ឈ្មោះថា កើតឡើងដោយអំណាចការកើតឡើងហើយ កើតឡើងទៀត ។