អដ្ឋកថា មាគណ្ឌិយសូត្រទី ៥

ក្បាលទី 15 · ទំព័រ 981

បទថា តត្រ ប្រែថា នោះ គឺក្នុងលទ្ធិទាំងឡាយរបស់ សមណព្រាហ្មណ៍ទាំងនោះ ។ បទថា កលិគ្គាហោ ប្រែថា កាន់យកនូវការចាញ់ ។ បទថា ទុស្សមត្តោ ទុស្សមាទិន្នោ ប្រែថា កាន់យកអាក្រក់ គឺ កាន់យកខុស ។ បទថា ឯកំសំ ផរិត្វា តិដ្ឋតិ សេចក្តីថា ផ្សាយពង្រីក វាទៈរបស់ខ្លួននោះឯងទៅម្ខាង ចំណែកមួយទៀតតាំងនៅ ។