អដ្ឋកថា ចូឡសកុលុទាយិសូត្រទី ៩
ក្បាលទី 15 · ទំព័រ 982
បទថា កដគ្គាហោ សេចក្តីថា ការមានជ័យជម្នះ ។ បទថា សុសមត្តោ សមាទិន្នោ ប្រែថា កាន់យកល្អ ពាល់ត្រូវល្អ ។ បទថា ឧភយំ សំផរិត្វា តិដ្ឋតិ សេចក្តីថា ពង្រីកវាទៈរបស់ខ្លួន និងវាទៈរបស់អ្នកដទៃ ទៅសងខាងពីរចំណែក តាំងនៅ ។ កាលបើប្រកាន់យ៉ាងនេះថា លោក ដទៃមិនមាន ក៏នឹងនាំមកនូវសួស្តីភាពនោះឯង គប្បីជ្រាបអត្ថក្នុងបញ្ញា ចំណែកមួយ និងពីរចំណែករបស់ចំណែកដទៃ ក៏ដោយន័យនេះ ។