អដ្ឋកថា វេខណសសូត្រទី ១០
ក្បាលទី 15 · ទំព័រ 982
បទថា ករោតោ គឺការធ្វើដោយដៃរបស់ខ្លួន ។ បទថា ការយតោ គឺប្រើឲ្យអ្នកដទៃធ្វើ ។ បទថា ឆិន្ទតោ គឺកាត់ដៃជាដើមរបស់ អ្នកដទៃ ។ បទថា បចតោ គឺបៀតបៀន ឬគំរាមអ្នកដទៃដោយរបស់ក្តៅ គឺភ្លើង ។ បទថា សោចយតោ គឺធ្វើឯងក្តី ប្រើឲ្យអ្នកដទៃធ្វើក្តី នូវការសោយសោក ដល់អ្នកដទៃ ដោយការលួចទ្រព្យជាដើម ។