អដ្ឋកថា មធុរសូត្រទី ៤

ក្បាលទី 15 · ទំព័រ 983

បទថា ខុរបរិយន្តេន គឺមុខមុត ។ បទថា ឯកំមំសខលំ គឺគំនរសាច់មួយគំនរ ។ បទថា បុញ្ជំ ជាវេវចនៈនៃបទថា ឯកំមំសខលំ នោះឯង ។ បទថា តតោនិទានំ ប្រែថា មានហេតុអំពីការធ្វើឲ្យជាគំនរសាច់មួយពំនូកនោះ ។ ពួកមនុស្ស ដែលនៅត្រើយខាងត្បូង ជាមនុស្សរឹងត្អឹង ទារុណ លោកសំដៅយកមនុស្ស ទាំងនោះ ទើបពោលថា ហនន្តោ ជាដើម ។