អដ្ឋកថា ពោធិរាជកុមារសូត្រទី ៥
ក្បាលទី 15 · ទំព័រ 983
ពួកមនុស្សដែលនៅត្រើយ ខាងជើង ជាអ្នកមានសទ្ធាជ្រះថ្លា រាប់អានព្រះពុទ្ធ ថាជារបស់យើង ព្រះធម៌ ថាជារបស់យើង ព្រះសង្ឃថាជារបស់យើង លោកសំដៅយកមនុស្សទាំងនោះ ទើបពោលថា ទទន្តោ ជាដើម ។ បណ្តាបទទាំងនោះ បទថា យជន្តោ គឺធ្វើការបូជាធំ ។ បទថា ទមេន គឺដោយការទូន្មានឥន្ទ្រិយ គឺឧបោសថកម្ម ។