អដ្ឋកថា ពាហិតិយសូត្រទី ៨

ក្បាលទី 15 · ទំព័រ 984

ក្នុងបទថា នត្ថិ ហេតុ នត្ថិ បច្ចយោ នេះ បច្ច័យដែលជា វេវចនៈនៃហេតុ សមណព្រាហ្មណ៍ពួកខ្លះ រមែងបដិសេធបច្ច័យនៃការ សៅហ្មង មានកាយទុច្ចរិតជាដើម បច្ច័យនៃកិច្ចបរិសុទ្ធ មានកាយសុចរិត ជាដើមដែលមានដោយហេតុ និងបច្ច័យទាំង ២ ។ បទថា នត្ថិ ពលំ នត្ថិ វីរិយំ នត្ថិ បុរិសត្ថាមោ នត្ថិ បុរិសបរក្កមោ សេចក្តីថា កម្លាំងក្តី សេចក្តីព្យាយាមក្តី ថាមពលនៃបុរសក្តី ការប្រឹងប្រែង របស់បុរសក្តី ឈ្មោះថា ដែលបុរសគប្បីធ្វើ ដើម្បីការសៅហ្មង ឬដើម្បី បរិសុទ្ធនៃសត្វទាំងឡាយ មិនមាន ។