អដ្ឋកថា ធម្មចេតិយសូត្រទី ៩
ក្បាលទី 15 · ទំព័រ 984
សមណព្រាហ្មណ៍ពួកខ្លះ សម្តែងដល់ សត្វទាំងឡាយ មានឱដ្ឋ គោ និងពពែជាដើម មិនឲ្យសល់ ដោយបទថា សព្វេ សត្តា ។ ពោលដោយអំណាចពាក្យជាដើមថា សត្វមានជីវិត្រិន្ទិយ ១ សត្វមានជីវិត្រិន្ទិយ ២ ដោយបទថា សព្វេ បណា ពោលសំដៅសត្វ មាន បាណទាំងអស់ ។ សមណព្រាហ្មណ៍ពួកខ្លះ ពោលសំដៅដល់សត្វដែលស្វែងរក ភពកើត ក្នុងពង និងស្បូន ដោយបទថា សព្វេ ភូតា ។ ពោល សំដៅដល់ធញ្ញជាតិ មានស្រូវសាលី ស្រូវដំណើប ស្រងែជាដើម ដោយ បទថា សព្វេ ជីវា ។ ព្រោះថា សមណព្រាហ្មណ៍ទាំងនោះ មានការយល់ ថា ក្នុងធញ្ញជាតិទាំងនោះ មានជីវៈ ព្រោះដុះបាន ។ បទថា អវសា អពលា អវីរិយា សេចក្តីថា ទាំងនោះមិនមានអំណាច កម្លាំង ឬសេចក្តីព្យាយាមជា