អដ្ឋកថា កណ្ណកត្ថលសូត្រទី ១០
របស់ខ្លួន ។ ក្នុងបទថា និយតិសង្គតិភាវបរិណតា នេះ ការជួបនូវបាបគ្រោះ ឈ្មោះថា និយតិ ការទៅក្នុងទីនោះៗ នៃអភិជាតិទាំង ៦ ឈ្មោះថា សង្គតិ គឺការប្រជុំគ្នា ។ សភាពនោះ ឈ្មោះថា ភាវៈ សមណព្រាហ្មណ៍ ពួកខ្លះសម្តែងថា សត្វទាំងពួងប្រែប្រួលទៅ គឺដល់នូវភាពជាប្រការផ្សេងៗ ក៏ព្រោះការជួបនូវបាបគ្រោះ ព្រោះការប្រជុំគ្នា និងព្រោះសភាវៈដោយប្រការ នេះ ។ សមណព្រាហ្មណ៍ពួកខ្លះ រមែងសម្តែងថា សភាវៈណាគប្បីមានយ៉ាងណា សភាវៈនោះ ក៏រមែងមានយ៉ាងនោះ ។ សភាវៈណាមិនមាន សភាវៈ នោះក៏មិនមានផងដែរ ។ បទថា ឆស្វេវាភិជាតីសុ សេចក្តីថា សមណព្រាហ្មណ៍ពួកខ្លះសម្តែងថា សត្វទាំងពួងតាំងនៅក្នុងអភិជាតិ ៦ បុណ្ណោះ ទើបសោយសុខ និងទុក្ខបាន ភូមិនៃសុខ និងទុក្ខដទៃមិនមាន ។ ក្នុងបទថា ឆស្វេវាភិជាតីសុ នោះ ឈ្មោះថា អភិជាតិ ៦ គឺ កណ្ញាភិជាតិ ជាតិខ្មៅ នីលាភិជាតិ ជាតិខៀវ លោហិតាភិជាតិ ជាតិក្រហម ហលិទ្ទាភិជាតិ ជាតិលឿង សុក្កាភិជាតិ ជាតិស បរមសុក្កាភិជាតិ ជាតិសដ៏ក្រៃលែង ។ បណ្តាអភិជាតិ ៦ នោះ អ្នកសម្លាប់បក្សី សម្លាប់ជ្រូក ព្រាន មនុស្ស សម្លាប់ត្រី ចោរ អ្នកសម្លាប់ចោរ ឬបុគ្គលដែលមានការងារថោកទាបពួក ដទៃ នេះឈ្មោះថា កណ្ញាភិជាតិ ។ សមណព្រាហ្មណ៍ពួកខ្លះពោលថា ពួកភិក្ខុ ឈ្មោះថា នីលាភិជាតិ ។ សមណព្រាហ្មណ៍ទាំងនោះ មានលទ្ធិ យ៉ាងនេះថា ពួកភិក្ខុទាំងនោះ ដាក់បន្លាក្នុងបច្ច័យ ៤ បរិភោគ ទើបភិក្ខុ ឈ្មោះថា ប្រព្រឹត្តកណ្តកវត្ត ។ ម្យ៉ាងទៀត សមណព្រាហ្មណ៍ពួកខ្លះពោល