ចូឡរាហុលោវាទសូត្រទី ១

ក្បាលទី 16 · ទំព័រ 2

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័នជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ ក៏សម័យ នោះឯង ព្រះរាហុលមានអាយុ គង់នៅក្នុងអម្ពលដ្ឋិកាវ័ន ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិ ក្នុងវេលាសាយ័ណ្ហសម័យ ហើយ ទ្រង់ពុទ្ធដំណើរចូលទៅឯអម្ពលដ្ឋិកាវ័ន សំដៅទៅត្រង់កន្លែងដែលព្រះរាហុល មានអាយុនៅ ។ ព្រះរាហុលមានអាយុ ក៏បានឃើញព្រះមានព្រះភាគ ទ្រង់ពុទ្ធ ដំណើរមកអំពីចម្ងាយ លុះឃើញហើយ ក៏រេបោចំអាសនៈនិងទឹក សម្រាប់ លាងព្រះបាទ ។ ព្រះមានព្រះភាគទ្រង់គង់លើអាសនៈដែលព្រះរាហុល ក្រាល បម្រុងទុក លុះគង់ហើយ ទើបលាងព្រះបាទា ។ ចំណែកខាងព្រះរាហុលមាន អាយុ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយដាក់អង្គគង់ក្នុងទីសមគួរ ។