ចូឡមាលុង្ក្យោវាទសូត្រទី ៣

ក្បាលទី 16 · ទំព័រ 51

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះ ឯង ព្រះមាលុង្ក្យបុត្រមានអាយុ ចូលទៅសម្ងំនៅក្នុងទីរហោស្ថាន ក៏មានចិត្តត្រ ិះរិះកើតឡើងយ៉ាងនេះថា ទិដ្ឋិទាំងឡាយណាថា លោកទៀង ដូច្នេះក្តី លោក មិនទៀង ដូច្នេះក្តី លោកមានទីបំផុត ដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះក៏គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃសរីរៈក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយមិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើត ទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះក្តី ព្រះមានព្រះភាគ មិនបាន សម្តែងគ្រាន់តែតម្កល់ទុក តែទ្រង់ហាមឃាត់ ព្រះមានព្រះភាគមិនបានសម្តែង ទិដ្ឋិទាំងនោះ ដល់អញទេ ព្រះមានព្រះភាគមិនបានសម្តែងទិដ្ឋិទាំងឡាយណា ដល់អញ ដំណើរដែលមិនបានសម្តែងទិដ្ឋិនោះ មិនគាប់ចិត្តអញទេ ដំណើរ ដែលមិនបានសម្តែងទិដ្ឋិនោះ មិនបានពេញចិត្តអញឡើយ អញឯងនឹងចូលទៅ គាល់ព្រះមានព្រះភាគ ហើយសួរដំណើរនុ៎ះ ប្រសិនបើព្រះមានព្រះភាគ នឹងសម្តែងប្រាប់អញថា លោកទៀង ដូច្នេះក្តី ។