អដ្ឋកថា ចូឡមាលុង្ក្យោវាទសូត្រទី ៣
ក្បាលទី 16 · ទំព័រ 64
ចូឡមាលុង្ក្យោវាទសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា មាលុង្ក្យច បុត្តស្ស សេចក្តីថា ព្រះថេរៈមានឈ្មោះយ៉ាងនេះ ។ បទថា ឋបិតានិ បដិក្ខិត្តានិ សេចក្តីថា ទ្រង់ហាម គឺព្រះមានព្រះភាគ ទ្រង់ឃាត់ ទ្រង់ហាមយ៉ាងនេះថា ទិដ្ឋិទាំងឡាយ មិនគួរព្យាករ ។