ភទ្ទាលិសូត្រទី ៥

ក្បាលទី 16 · ទំព័រ 86

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ព្រះមាន ព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគតតែងឆាន់ ភោជន ដែលគួរបរិភោគតែមួយពេល ម្នាលភិក្ខុទាំងឡាយ កាលតថាគត ឆាន់ភោជន ដែលគួរបរិភោគតែមួយពេល ក៏បានដឹងច្បាស់នូវភាពមិនមាន អាពាធ មិនមានទុក្ខ ការងើបក្រោកដោយរហ័ស កម្លាំងកាយ និងការនៅ សប្បាយដោយឥរិយាបថទាំង ៤ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកមកណេះ ចូរ បរិភោគភោជនដែលគួរបរិភោគតែមួយពេលចុះ ម្នាលភិក្ខុទាំងឡាយ កាលបើ អ្នកទាំងឡាយ បរិភោគភោជនដែលគួរបរិភោគតែមួយពេលហើយ មុខជា នឹងបានដឹងច្បាស់នូវភាពមិនមានអាពាធ មិនមានទុក្ខ ការងើបក្រោកដោយ រហ័ស កម្លាំងកាយ និងការនៅសប្បាយដោយឥរិយាបថទាំង ៤ ។