ចូឡមាលុង្កោវាទសូត្រទី ៣
បេ ។ សត្វស្លាប់ហើយ កើត ទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះក្តី កាលបើយ៉ាងនេះ អាត្មាអញ នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសម្នាក់ព្រះមានព្រះភាគ តែប្រសិនបើព្រះមាន ព្រះភាគ មិនបានសម្តែងថា លោកទៀង ដូច្នេះក្តី លោកមិនទៀង ដូច្នេះក្តី លោកមានទីបំផុត ដូច្នេះក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះក៏គឺសរីរៈ នោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយមិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី កាលបើយ៉ាងនេះ អាត្មាអញនឹងលះបង់ សិក្ខា ហើយត្រឡប់មកកាន់ហីនភេទវិញ ។ គ្រានោះឯង ព្រះមាលុង្ក្យបុត្រមានអាយុ ក្រោកចេញអំពី សំណិង ក្នុងវេលាសាយ័ណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទី សមគួរ ។ ព្រះមាលុង្ក្យបុត្រមានអាយុ លុះអង្គុយក្នុងទីសមគួរហើយ ទើប ក្រាបទូលនូវដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុង ទីនេះ ខ្ញុំព្រះអង្គចូលទៅសម្ងំនៅក្នុងទីរហោស្ថាន ក៏មានចិត្តត្រិះរិះកើតឡើង យ៉ាងនេះថា ទិដ្ឋិទាំងឡាយណាថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុតដូច្នេះក្តី លោកមិនមានទីបំផុតដូច្នេះក្តី ជីវិតនោះក៏គឺសរីរៈ នោះដូច្នេះក្តី ជីវិតដទៃសរីរៈក៏ដទៃដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតដូច្នេះក្តី សត្វស្លាប់ហើយមិនកើតទៀតដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិន កើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើត