អដ្ឋកថា ចូឡមាលុង្កោវាទសូត្រ

ក្បាលទី 16 · ទំព័រ 64

បទថា តថាគតោ គឺសត្វ ។ បទថា តម្មេ ន រុច្ចតិ សេចក្តី ថា ការមិនព្យាករណ៍នោះ មិនពេញចិត្តដល់អញ ។ បទថា សិក្ខំ បច្ចក្ខាយ សេចក្តីថា អញនឹងលាសិក្ខា ។ បទថា កោ សន្តោ កំ បច្ចាចិក្ខសិ សេចក្តីថា អ្នកជាអុក ជាទុក្ខ ប្រាប់អ្នកណា គឺអ្នកសូមគប្បីទារអ្នកខ្ចី ឬអ្នកខ្ចីគួរទារអ្នកសូម អ្នក មិនមែនជាអ្នកសូម មិនមែនជាអ្នកខ្ចី ឥឡូវនេះ អ្នកជាអ្វី អ្នកមកទារនឹង បុគ្គលណាវិញ បទថា វិទ្ធោ អស្ស សេចក្តីថា បុរសត្រូវចាក់ដោយសរ គឺត្រូវបាញ់ ។ បទថា គាឡលេបនេន គឺដោយសរដែលលាបថ្នាំពិសដ៏ក្រាស់ ទុកត្រង់មុខ ។ បទថា ភិសក្កំ គឺគ្រូពេទ្យដែលជំនាញ ។ បទថា សល្លកត្តំ គឺធ្វើការវះកាត់មុខរបួស ។ បទថា អក្កស្ស ប្រែថា សម្បកធ្ម្បៃ១គឺយកសម្បក ធ្មៃធ្វើខ្សែ ។ ដោយហេតុនោះ ទើបលោកពោលថា អក្កស្ស ធ្វើដោយសម្បកធ្មៃ ។ បទថា សណ្ឋស្ស គឺពន្លុងឫស្សី ។ ជនទាំងឡាយធ្វើខ្សែដោយសម្បកខ្លែង ព័រ និងដោយវល្លិទឹកដោះនោះឯង ដោយហេតុនោះ ទើបលោកពោលថា យទិ វា មរុវាយ យទិ វា ខីរបណ្ណិនោ ដូច្នេះ ។ បទថា គច្ឆំ សេចក្តីថា ឈើដែលកើតឯង គឺកើតត្រង់ជួរភ្នំ ឬត្រង់ទីដែលមានទឹកហូរ ។ បទថា រោបិមំ សេចក្តីថា ឈើដាំ គឺឈើដាំដែលដុះល្អ ធ្វើជាព្រួញ ។ បទថា សិថិលហនុនោ សេចក្តីថា ជាឈ្មោះរបស់បក្សីដែលមានឈ្មោះថា សិថិល ហនុ ( ទុង ) ។ បទថា រោរុវស្ស បានដល់ សីហៈខ្មៅ ។ បទថា សេម្ញារស្សប ានដល់ ស្វា ។ បទថា ឯវំ នោ សេចក្តីថា កាលទិដ្ឋិមានយ៉ាងនោះ ក៏មិនមែន ។ បទថា អត្ថេវ ជាតិ សេចក្តីថា កាលនៅមានទិដ្ឋិយ៉ាងនោះ ការប្រព្រឹត្តិព្រហ្មចរិយៈរមែងមិនមាន តែជាតិនៅមាន ។ ម្យ៉ាងទៀត លោក សម្តែងដល់ជរា និងមរណៈជាដើមផងដែរ ។ បទថា យេសាហំ កាត់បទជា យេសំ អហំ ។ បទថា ន