អដ្ឋកថា មហាមាលុង្កោវាទសូត្រ
មហាមាលុង្ក្យោវាទសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា ឱរម្ភាគិយានិ សេចក្តីថា សំយោជនៈដែលប្រព្រឹត្តទៅក្នុងចំណែកខាងក្រោម ញ៉ាំងសត្វឲ្យប្រព្រឹត្តទៅ គឺកើតក្នុងភព ។ បទថា សំយោជនានិ គឺ ចំណង ។ បទថា កស្ស ខោ នាម សេចក្តីថា អ្នកចាំឱរម្ភាគិយ សំយោជនៈដែលតថាគតសម្តែងដល់អ្នកណា គឺដល់ទេវតា ឬដល់មនុស្ស ។ អ្នកម្នាក់ឯងបុណ្ណោះបានស្តាប់បុគ្គលណាមួយដទៃ ឬមិនបានស្តាប់។ បទថា អនុសេតិ សេចក្តីថា រមែងជាប់តាម គឺឈ្មោះថា រមែងដេកត្រាំ ព្រោះ មិនទាន់លះបាន ។ ឈ្មោះថា សំយោជនៈ គឺការដេកត្រាំ ។ ម្យ៉ាងទៀត ក្នុងបទនេះ ព្រះមានព្រះភាគត្រាស់ដល់សំយោជនៈ ។ សូម្បីព្រះថេរៈ ក៏ ព្យាករសំយោជនៈបុណ្ណោះ កាលបើដូច្នោះ ព្រះមានព្រះភាគទ្រង់លើក ទោសក្នុងវាទៈរបស់អ្នកណា ។ ព្រោះហេតុអ្វីទើបទ្រង់លើកទោសព្រះថេរៈ នោះទៅវិញ ។ ព្រោះព្រះថេរៈប្រកាន់លទ្ធិយ៉ាងនោះ ។ ព្រោះនេះជាលទ្ធិនៃ ព្រះថេរៈនោះ ។ ព្រះថេរៈជាបុគ្គលឈ្មោះថា ប្រកបដោយកិលេសក្នុង ខណៈប្រព្រឹត្តនោះឯង មិនប្រកបក្នុងខណៈក្រៅអំពីនេះ ដោយហេតុនោះ ទើបព្រះមានព្រះភាគ ទ្រង់លើកទោសដល់ព្រះថេរៈនោះ ។ លំដាប់នោះ ព្រះអានន្ទគិតថា ព្រះមានព្រះភាគ ទ្រង់ផ្តើមធម្មទេសនា ដោយ ធម្មតារបស់ព្រះអង្គថា តថាគតនឹងសម្តែងធម៌ដល់ភិក្ខុសង្ឃ ។ ភិក្ខុសូម្បី មិនឈ្លាសនេះ នឹងពោលបង្កាច់ក្នុងព្រះធម្មទេសនានោះ ណ្ហើយចុះ អញនឹង ទូលអង្វរព្រះមានព្រះភាគ ហើយឲ្យទ្រង់សម្តែងធម៌ដល់ភិក្ខុទាំងឡាយ ព្រះអានន្ទ បានធ្វើយ៉ាងនោះហើយ ។ ដើម្បីសម្តែងសេចក្តីនោះ ទើបលោកពោល ថា ឯវំ វុត្តេ អាយស្មា អានន្ទោ ដូច្នេះ ។