អដ្ឋកថា ភទ្ទាលិសូត្រ
ភទ្ទាលិសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ឯកាសនភោជនំ បានដល់ ឆាន់អាហារក្នុង វេលាមុនភត្តម្តង សេចក្តីថា អាហារដែលគួរឆាន់ ។ បទថា អប្បាពាធតំ ជាដើម ភាពជាបុគ្គលមានអាពាធតិច ពោលទុកពិស្តារហើយ ក្នុងកកចូប មសូត្រ ។ បទថា ន ឧស្សហាមិ គឺមិនអាច ។ បទថា សិយា កុក្កុច្ចំ សិយា វិប្បដិសារោ សេចក្តីថា គប្បីមានការរំខាន គប្បីមានការក្តៅក្រហាយ គឺ កាលឆាន់យ៉ាងនេះ គប្បីមានការក្តៅក្រហាយ ដល់ខ្លួនថា អញនឹងអាច ប្រព្រឹត្តព្រហ្មចរិយៈបានអស់មួយជីវិតឬទេហ្ន៎ ។ បទថា ឯកទេសំ ភុញ្ជិត្វា សេចក្តីថា បានឮថា ព្រះថេរៈ អំពីមុន ទាយកដាក់អាហារចូលក្នុងបាត្រ ហើយ ប្រគេនសប្បិឆាន់សប្បិក្តៅបន្តិចហើយ លាងដៃ នាំចំណែកដែល សល់ទៅខាងក្រៅ អង្គុយឆាន់ក្នុងទីមានម្លប់ឈើ និងទឹកសប្បាយ ។ ព្រះសាស្តាត្រាស់សំដៅសេចក្តីនោះ ។ តែព្រះភទ្ទាលិគិតថា បើភិក្ខុឆាន់ អាហារ ដែលទាយកប្រគេនពេញបាត្រម្តង ហើយលាងបាត្រនាំអាហារ ដែលបានពេញដោយបាយ ទៅខាងក្រៅហើយ គប្បីឆាន់ក្នុងទីដែលមានម្លប់ ឈើ និងទឹកសប្បាយ ។ គប្បីគួរយ៉ាងនេះ ។ ក្រៅអំពីនេះ បុគ្គលណា វិញនឹងអាច ។ ព្រោះដូច្នោះ ទើបព្រះភទ្ទាលិទូលថា សូមទ្រង់ព្រះមេត្តា ប្រោស ខ្ញុំព្រះអង្គមិនអាចនឹងបរិភោគយ៉ាងនេះបានឡើយ ។ បានឮថា ក្នុងអតីត ព្រះភទ្ទាលិនេះ កើតក្នុងកំណើតក្អែក ក្នុងជាតិជាលំដាប់ មក ។ ធម្មតាក្អែកទាំងឡាយ ជាសត្វឃ្លានជានិច្ច ព្រោះដូច្នោះ ទើប ព្រះថេរៈឈ្មោះថា ជាអ្នកឃ្លាន ។ កាលព្រះថេរៈនោះ រអូរទាំ ទើបព្រះមាន ព្រះភាគទ្រង់សង្កត់សង្កិនព្រះថេរៈនោះហើយ ទ្រង់បញ្ញត្តសិក្ខាបទថា ភិក្ខុ ណាមួយទំពាស៊ីក្តី បរិភោគក្តី នូវខាទនីយៈ ឬភោជ