ចាតុមសូត្រទី ៧

ក្បាលទី 16 · ទំព័រ 159

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងអាមលកីវ័ន ( ព្រៃកន្ទួតព្រៃ ) ក្នុងស្រុកចាតុមា ។ ក៏សម័យ នោះ ពួកភិក្ខុប្រមាណ ៥០០ រូប មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជា ប្រធាន និមន្តទៅដល់ស្រុកចាតុមា ដើម្បីគាល់ព្រះមានព្រះភាគ ។ ក៏ឯពួកភិក្ខុ អាគន្តុកៈអម្បាលនោះ ក៏និយាយរាក់ទាក់មួយអន្លើដោយពួកនេវាសិកភិក្ខុ ប្រើគ្នានិងគ្នាឲ្យក្រាលសេនាសនៈ ឲ្យរេបោចំទុកដាក់បាត្រ ចីវរ មានសំឡេង គឹកកងមានសំឡេងអ៊ូអា ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ត្រាស់ហៅព្រះអានន្ទ មានអាយុមកសួរថា ម្នាលអានន្ទ ចុះសំឡេងគឹកកង អ៊ូអាទាំងនុ៎ះ តើ ជាសំឡេងអ្វី ហាក់ដូចជាពួកព្រានសំណាញ់ដណ្តើមចាប់ត្រី ដូច្នោះ ។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុប្រមាណ ៥០០ រូប មានព្រះសារីបុត្ត និងព្រះមោគ្គល្លានជាប្រធាននុ៎ះ មកដល់ស្រុកចាតុមា ដើម្បីគាល់ព្រះមានព្រះភាគ ពួកអាគន្តុកភិក្ខុអម្បាលនោះ ក៏និយាយរាក់ទាក់ មួយអន្លើដោយពួកនេវាសិកភិក្ខុ ប្រើគ្នានិងគ្នាឲ្យក្រាលអាសនៈ ឲ្យរៀបចំទុកដាក់ បាត្រនិងចីវរ ទើបមានសំឡេងគឹកកង អ៊ូអា ដូច្នេះ ។ ព្រះអង្គត្រាស់ ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរហៅភិក្ខុទាំងឡាយមក តាមពាក្យរបស់ តថាគតថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកមានអាយុទាំងឡាយ ។ ព្រះ អានន្ទមានអាយុ ទទួលស្តាប់ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ចូលទៅរកពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ បាននិយាយ នឹងភិក្ខុទាំងនោះយ៉ាងនេះថា ព្រះសាស្តាទ្រង់ត្រាស់ហៅលោកមានអាយុទាំងឡាយ ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ពាក្យព្រះអានន្ទមានអាយុថា ករុណា លោកមានអាយុ ហើយក៏ចូ