អដ្ឋកថា ចាតុមសូត្រ

ក្បាលទី 16 · ទំព័រ 172

ចាតុមសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា ចាតុមាយំ គឺជិតស្រុកចាតុមា ។ បទថា បញ្ចមត្តានិ ភិក្ខុសតានិ គឺភិក្ខុបួសថ្មីប្រមាណ ៥០០ អង្គ ។ បានឮថា ព្រះថេរៈទាំង ២ គិតថា កុលបុត្រទាំងនេះ បួសហើយ មិនធ្លាប់ឃើញព្រះ ទសពលឡើយ យើងនឹងឲ្យភិក្ខុទាំងនេះគាល់ព្រះមានព្រះភាគ ។ ភិក្ខុទាំងនេះ ស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះមានព្រះភាគហើយ នឹងតាំងនៅតាមឧបនិស្ស័យរៀងខ្លួន ។ ព្រោះដូច្នោះ ទើបព្រះថេរៈទាំង ២ នាំភិក្ខុទាំងនោះ មក ។ បទថា សម្មោទមានា សេចក្តីថា ភិក្ខុទាំងឡាយពោលពាក្យ ស្វាគមន៍ ជាដើមថា អាវុសោ សប្បាយជាទេ ។ បទថា សេនាសនានិ បញ្ញា បយមានា សេចក្តីថា បោសសម្ហាតលំនៅរបស់អាចារ្យ និងឧបជ្ឈាយ៍ រៀងៗខ្លួន ហើយបើកទ្វារ បើកបង្ហួច សែងគ្រែ តាំង និងកន្ទេល ផែង ជាដើមចេញ ជូតតាំងទុកក្នុងទីតាមលំដាប់ ។ បទថា បត្តចីវរានិ បដិសាមយមានា សេចក្តីថា ប្រាប់សមណបរិក្ខារ យ៉ាងនេះថា បពិត្រ លោកម្ចាស់ សូមលោកម្ចាស់ដាក់បាត្រនេះ ចីវរនេះ ថាសនេះ កុណ្ឌីទឹកនេះ ឈើច្រត់នេះ ។ បទថា ឧច្ចាសទ្ទា មហាសទ្ទា សេចក្តីថា ធ្វើសំឡេងអ៊ូអា ព្រោះមានសំឡេងខ្លាំង ព្រោះសំឡេងផូងផាង ។ បទថា កេវដ្តា មញ្ញេ មច្ឆំ វិលោបេន្តិ សេចក្តីថា ពួកជនប្រជុំគ្នាក្នុងទីដែលអ្នកប្រមង់ ដាក់ត្រក សម្រាប់ដាក់ត្រីទុក ពោលថា សូមលោកឲ្យត្រីដទៃមួយ សូមឲ្យត្រីដែល កាត់ហើយមួយ ហើយក៏បន្លឺសំឡេងអឺងកងថា អ្នកនោះលោកឲ្យត្រីធំ ឯខ្ញុំឲ្យត្រីតូច ដូច្នេះ លោកពោលដូច្នេះ សំដៅដល់ការដែលភិក្ខុជជែកគ្នា នោះ ។ កាលដាក់សំណាញ់ដើម្បីចាប់ត្រី អ្នកប្រមង់ និងមនុស្សដទៃៗ ក្នុងទីនោះ បញ្ជូនសំឡេងខ្លាំងថា ត្រីចូលទៅហើយត្រ ីម