នឡកបានសូត្រទី ៨
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃចារ ទៀបស្រុកនឡកបានៈ ក្នុងដែនកោសល ។ ក៏ សម័យនោះ កុលបុត្តទាំងឡាយច្រើនរូប ជាអ្នកមានកេរ្តឈ្មោះប្រាកដជាងគេ ចេញចាកផ្ទះចូលមកកាន់ផ្នួស ដោយសទ្ធា ឧទ្ទិសព្រះមានព្រះភាគ គឺ ព្រះ អនុរុទ្ធ មានអាយុ ១ ព្រះភទ្ទិយៈមានអាយុ ១ ព្រះកិម្ពិលៈមានអាយុ ១ ព្រះភគ្គុ មានអាយុ ១ ព្រះកោណ្ឌញ្ញៈមានអាយុ ១ ព្រះរេវតៈមានអាយុ ១ ព្រះអានន្ទមានអាយុ ១ និងកុលបុត្តទាំងឡាយ ដែលមានកេរ្តឈ្មោះ ប្រាកដជាងគេដទៃទៀត ។ ក៏សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុ សង្ឃជាបរិវារ ទ្រង់គង់ក្នុងទីវាល ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ ប្រារព្ធនូវកុលបុត្តទាំងឡាយ ហើយត្រាស់ហៅពួកភិក្ខុមកសួរថា ម្នាលភិក្ខុ ទាំងឡាយ កុលបុត្តទាំងឡាយណា ចេញចាកផ្ទះចូលមកកាន់ផ្នួសហើយ ដោយសទ្ធា ឧទ្ទិសតថាគត ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងនោះ ត្រេកអរ ហើយក្នុងព្រហ្មចរិយៈ ខ្លះដែរឬទេ ។ ភិក្ខុទាំងឡាយនោះ ក៏នៅស្ងៀម ។ ព្រះមានព្រះភាគទ្រង់ប្រារព្ធកុលបុត្តទាំងនោះ ទើបត្រាស់សួរពួកភិក្ខុអស់ វារៈពីរដងថា ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយណា ចេញចាកផ្ទះ ចូលមកកាន់ផ្នួសហើយ ដោយសទ្ធា ឧទ្ទិសតថាគត ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអម្បាលនោះ ត្រេកអរហើយក្នុងព្រហ្មចរិយៈ ខ្លះដែរឬទេ ។ ភិក្ខុ អម្បាលនោះ ក៏នៅស្ងៀមអស់ វារៈពីរដងទៀត ។ ព្រះមានព្រះភាគទ្រង់ ប្រារព្ធកុលបុត្តទាំងនោះ ទើបត្រាស់សួរពួកភិក្ខុ អស់វារៈបីដងថា ម្នាល ភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយណា ចេញចាកផ្ទះចូលមកកាន់ ផ្នួសហើយ ដោយសទ្ធា ឧទ្ទិសតថាគត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអម្បាលនោះ ត្រេកអរ ហើយក្នុងព្រហ្មចរិ