អដ្ឋកថា នឡកបានសូត្រ

ក្បាលទី 16 · ទំព័រ 195

នឡកបានសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា នឡកបនេ គឺជិតស្រុកមានឈ្មោះ យ៉ាងនេះ ។ មានរឿងតំណាលថា ក្នុងអតីត ព្រះពោធិសត្វកើតក្នុងកំណើត ពានរ មានរាងកាយធំ ជាស្តេចស្វា មានស្វាច្រើនពាន់ជាបរិវារ ត្រាច់ទៅឯ ជើងភ្នំ ។ ស្តេចពានរមានបុណ្យ និងមានបញ្ញាច្រើន ទូន្មានបរិវារថា នែ អ្នកទាំងឡាយ ត្រង់ជើងភ្នំនេះ មានផ្លែឈើពុល ឈ្មោះថា ស្រះបោក្ខរណី ក៏មានអមនុស្សហួងហែង ។ ពួកអ្នកចូរស៊ីផ្លែឈើចំពោះអ្នកធ្លាប់ស៊ី បុណ្ណោះ ។ ផឹកទឹកចំពោះដែលធ្លាប់ផឹក ។ ក្នុងសេចក្តីនេះមិនមានកិច្ច ដែលពួកអ្នកត្រូវសួរខ្ញុំទេ ម្យ៉ាងទៀត ពួកអ្នកបើមិនទាន់សួរដល់ផ្លែឈើ ដែលមិនធ្លាប់ស៊ី ទឹកដែលមិនធ្លាប់ផឹកជាមួយខ្ញុំជាមុនទេ ចូរកុំស៊ី កុំផឹក ឡើយ ។ ថ្ងៃមួយ ពានរទាំងនោះស្វែងរកអាហារ ទៅដល់ជើងភ្នំមួយ ពិនិត្យមើលទឹកផឹក ឃើញស្រះបោក្ខរណីមួយ ដែលមានអមនុស្សហួង ហែង ទើបមិនប្រញាប់ប្រញាល់ផឹក អង្គុយព័ទ្ធជុំវិញស្រះ រង់ចាំព្រះមហាស ត្វមក ។ ព្រះមហាសត្វមកហើយ សួរថា ហេតុអ្វីពួកអ្នកមិនផឹកទឹក ។ ពួកពានរឆ្លើយថា រង់ចាំលោកម្ចាស់មកសិន ។ ស្តេចពានរពោលថា ល្អ ហើយអ្នកទាំងឡាយ ហើយក៏ពិនិត្យ មើលស្នាមជើង បានឃើញតែ ស្នាមជើងចុះទៅបុណ្ណោះ មិនឃើញស្នាមជើងឡើងមកឡើយទើបបានដឹងថា មានអន្តរាយ រំពេចនោះឯង អមនុស្សដែល កើតក្នុងស្រះនោះបានញែក ទឹកជា ២ ចំណែកចេញមក ។ អារក្ខទឹកមានមុខក្រហម ពោះខៀវ ដៃ ជើងក្រហម ចង្កូមធំ ជើងកោង រូបរាងគួរខ្ពើម ពោលថាព្រោះហេតុអ្វី ទើប ពួកឯងមិនផឹកទឹក ទឹកឆ្ងាញ់ ចូរផឹកចុះ ពួកឯងជឿពាក្យរបស់ស្តេចពានរ នោះឬ ព្រះមហាសត្វសួរថា អ្នកជាអមនុស្សអាស្រ័យនៅក្នុងស្រះនេះឬ យក្ខ ឆ្លើយថា