គោលិស្សាសូត្រទី ៩

ក្បាលទី 16 · ទំព័រ 201

ម្នាលលោកមានអាយុទាំងឡាយ បើ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុង កណ្តាលជំនុំសង្ឃ ជាអ្នកមិនគោរព មិនកោតក្រែងចំពោះពួកសព្រហ្មចារី ហើយ ពួកជននឹងពោលតិះដៀលចំពោះភិក្ខុនោះថា ប្រយោជន៍អ្វីលោកមាន អាយុនេះ សមាទានអារញ្ញិកធុតង្គនៅតាមអំពើចិត្តខ្លួនក្នុងព្រៃម្នាក់ឯង លោក មានអាយុនេះ ជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ចំពោះ សព្រហ្មចារីទាំងឡាយ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះ ឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាលនឹងទៅកាន់ទី ប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរតែប្រកបដោយសេចក្តីគោរព កោត ក្រែង ចំពោះសព្រហ្មចារីទាំងឡាយ ។ ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវ អារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរជា អ្នកឈ្លាស ក្នុងការអង្គុយថា អាត្មាអញនឹងមិនអង្គុយជ្រៀតបេតោភិក្ខុទាំងឡាយជាថេរៈផង មិនហាមឃាត់ភិក្ខុថ្មីទាំងឡាយដោយអាសនៈផង ។ ម្នាល លោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាលនឹង ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃមិនឈ្លាសក្នុងការអង្គុយហើយ នឹងមានពួកជនតិះដៀលចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោកមានអាយុនេះ សមាទានអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោកមាន អាយុនេះ មិនដឹងច្បាប់អភិសមាចារិកវត្តសោះ លោកមានអាយុនោះ នឹង មានពួកជនតិះដៀលដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាននូវអារញ្ញិក ធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរតែឈ្លាស ក្នុងការអង្គុយ ។