កីដាគិរីសូត្រទី ១០
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចទៅកាន់ចារិកក្នុងកាសីជនបទ មួយអន្លើដោយភិក្ខុសង្ឃច្រើនរូប ។ គ្រា នោះឯង ព្រះមានព្រះភាគត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតបរិភោគវៀរចាកការបរិភោគភោជន ក្នុងវេលាយប់ ម្នាលភិក្ខុទាំងឡាយ កាលតថាគតបរិភោគវៀរចាកការបរិភោគភោជនក្នុងវេលាយប់ហើយ ក៏ដឹង ច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជំងឺតិច ការក្រោករហ័សរហួន កម្លាំង និងការនៅសប្បាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមក ចូរ បរិភោគ វៀរចាកការបរិភោគភោជនក្នុងវេលាយប់ចេញ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិភោគ វៀរចាកការបរិភោគភោជនក្នុងវេលាយប់ ហើយ គង់ដឹងច្បាស់នូវភាពជាអ្នកមានអាពាធតិច មានជំងឺតិច ការក្រោក រហ័សរហួន កម្លាំងនិងការនៅសប្បាយ ពុំខាន ។ ពួកភិក្ខុទាំងនោះ ទទួល ស្តាប់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ។ គ្រានោះឯង ព្រះមានព្រះភាគ ស្តេចទៅកាន់ចារិកតាម លំដាប់ក្នុងកាសីជនបទ បានស្តេចទៅដល់និគមឈ្មោះកីដាគិរី របស់កាសី ជនបទ ។ មានសេចក្តីតំណាលថា ព្រះមានព្រះភាគទ្រង់គង់នៅក្នុងកីដាគិរិ និគម របស់កាសីជនបទនោះ ។ ជួនសម័យនោះឯង ភិក្ខុឈ្មោះអស្សជិនិង ឈ្មោះបុនព្វសុកៈ អ្នកនៅក្នុងកីដាគិរិនិគម ។ គ្រានោះឯង មានភិក្ខុច្រើន រូប ចូលទៅរកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ លុះចូលទៅដល់ហើយ បាន ពោលពាក្យនេះ នឹងអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុថា ម្នាលលោកមានអាយុ ទាំងឡាយ ព្រះមានព្រះភាគទ្រង់សោយ វៀរចាកការសោយភោជនក្នុងវេលា យប់ ម្នាលលោកមានអាយុទាំងឡាយ ទាំងភិក្ខុសង្ឃ ក៏បរិភោគ វៀរចាក ការបរិភោគភោជនក្នុងវេលាយប់ដែរ កាលពួកភិក្ខុបរិភោគ វៀរចាកការបរិភោគ