អដ្ឋកថា កីដាគិរីសូត្រ
កីដាគិរិសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា កាសីសុ គឺក្នុងជនបទមានឈ្មោះយ៉ាងនេះ ។ ក្នុងបទថា ឯថ តុម្ញេបិ ភិក្ខវេ នេះ មានសេចក្តីដូចតទៅនេះ សូម្បីពួកអ្នក ឃើញអានិសង្ស ៥ យ៉ាងនេះ ក៏ចូរឆាន់អាហារ វៀរការឆាន់ក្នុងរាត្រីចេញ ។ ដោយហេតុនេះ ព្រះមានព្រះភាគ ទ្រង់មិនបានឲ្យវៀរការឆាន់ទាំង ២ យ៉ាង នេះ គឺការឆាន់ក្នុងវេលាវិកាលពេលយប់ ១ ការឆាន់ក្នុងវេលាវិកាល ពេល ថ្ងៃ ១ ក្នុងគ្រាតែមួយ ។ ក្នុងសម័យមួយ ទ្រង់ឲ្យវៀរការឆាន់ក្នុងពេល វិកាលក្នុងពេលថ្ងៃចេញបុណ្ណោះ ។ កាលវេលាកន្លងទៅ ទ្រង់ឲ្យវៀរការ ឆាន់ក្នុងវេលាវិកាលពេលយប់ចេញ ទើបត្រាស់យ៉ាងនេះ ។ ព្រោះហេតុអ្វី ព្រោះការឆាន់ទាំង ២ ដងនេះ ជាការសន្សំ វង្វេងក្នុងវដ្តៈ មិនបានស្ទុះចេញ ទៅបាន ដូចទឹកហូរចុះកាន់ស្ទឹង កុលបុត្រល្អិតល្អន់ ចម្រើនព្រោះបរិភោគ អាហារល្អ ក្នុងផ្ទះដែលស្ងៀមស្ងាត់ វៀរការបរិភោគ ២ ដង ក្នុងគ្រាជាមួយគ្នា បុណ្ណោះ រមែងលំបាក ។ ព្រោះដូច្នោះ ទើបព្រះមានព្រះភាគទ្រង់មិនបាន ឲ្យវៀរក្នុងគ្រាជាមួយគ្នា ។ ទ្រង់ឲ្យវៀរការបរិភោគក្នុងវេលាវិកាលនាពេល ថ្ងៃក្នុងភទ្ទាលិសូត្រ ក្នុងសូត្រនេះទ្រង់ឲ្យវៀរការបរិភោគក្នុងវេលាវិកាល ក្នុង ពេលយប់ ។ កាលឲ្យលះ ទ្រង់គំរាម ឬទ្រង់សង្កត់សង្កិន ។ ព្រះអង្គ ទ្រង់សម្តែងអានិសង្សយ៉ាងនេះថា ពួកអ្នកនឹងដឹងគុណ គឺភាពជាអ្នកមាន អាពាធតិច ព្រោះលះការបរិភោគទាំងនោះជាបច្ច័យ ហើយទើបទ្រង់ឲ្យវៀរចេញ ។