អដ្ឋកថា ចូឡវច្ឆគោត្តសូត្រទី ១

ក្បាលទី 16 · ទំព័រ 254

ចូឡវច្ឆគោត្តសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា ឯកបុណ្ឌរិកេ ដើមស្វាយស លោកហៅ ថា បុណ្ឌរិក ។ ឈ្មោះថា ឯកបុណ្ឌរិកោ ព្រោះដើមស្វាយសនោះ មាន មួយដើម ក្នុងអារាមនោះ ។ បទថា ឯតទហោសិ គឺព្រះមានព្រះភាគ ទ្រង់ មានព្រះតម្រិះ ព្រោះមានបំណងយាងចូលទៅក្នុងបរិព្វាជការាមនោះ ។ បទថា ចិរស្សំ ខោ ភន្តេ សំដៅដល់ ធ្លាប់យាងមកតាមប្រក្រតី ។ ក្នុងបទថា ធម្មស្ស ច អនុធម្មំ នេះ សព្វញ្ញុតញ្ញាណ ឈ្មោះថា ធម៌ ។ ការព្យាករណ៍ ដល់មហាជន ឈ្មោះថា អនុធម្ម គឺធម៌សមគួរ ។ បទដ៏សេសមានន័យដូចពោលហើយ ក្នុងជីវកសូត្រនោះឯង ។ បទថា ន មេ សេចក្តីថា មិនជាការពោលតាមពាក្យដែលតថាគតពោលហើយ គឺតាំងនៅក្នុង ការមិនឃើញប្រពៃ បដិសេធសូម្បីការឃើញប្រពៃ ។ ព្រោះព្រះសញ្ញូមានប្រក្រតី ឃើញវត្ថុទាំងពួង ទ្រង់ប្តេជ្ញាញាណទស្សនៈមិនមានចំណែកសេសសល់ ដូច្នោះ ញាណទស្សនៈនេះ គួរដឹងតាម ។ បទថា ចរតោ ច មេ បច្ចុបដ្ឋិតំ សេចក្តី ថា កាលតថាគតដើរទៅក្តី ញាណទស្សនៈប្រាកដហើយ នេះមិនសមគួរដឹង តាម ។ ព្រោះព្រះមានព្រះភាគទ្រង់ពិចារណាដោយសព្វញ្ញុតញ្ញាណ ហើយ ទ្រង់ដឹង ។ ដូច្នោះ ទ្រង់តាំងនៅក្នុងការមិនឃើញប្រពៃ បដិសេធការឃើញ ប្រពៃ ទើបត្រាស់យ៉ាងនេះ ។ ក្នុងបទថា អាសវានំ ខយា នេះ ព្រះមានព្រះភាគមិនបាន ត្រាស់ថា ត្រឹមណា ។ ព្រោះអាសវៈទាំងឡាយដែលអស់ទៅហើយម្តង មិនមានអាសវៈដែលគប្បីអស់ទៅទៀត ។ ព្រះមានព្រះភាគទ្រង់ពោល សង្ខេបព្រះគុណទាំងអស់ ដោយវិជ្ជាទាំង ៣ នេះទ្រង់សម្តែងគុណ គឺ ការដឹងក្នុងអតីត ដោយបុព្វេនិវាសញ្ញាណ ១ ទ្រង់សម្តែងគុណ គឺការដឹង ក្នុងបច្ចុប្បន្ន ដោយទិព្វចក្ខុញ្ញាណ ១ ទ្រង់សម្តែងលោកុត្តរញ្ញាណ ដោយ អាសវ