អគ្គិវច្ឆគោត្តសូត្រទី ២
ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់ នៅក្នុងអារាមឈ្មោះជេតវន របស់អនាថិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ គ្រានោះ បរិព្វាជកឈ្មោះវច្ឆគោត្ត ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ ដល់ហើយ ក៏ពោលនូវពាក្យរាក់ទាក់ សំណេះសំណាលនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យដែលគួររលឹកហើយ ក៏អង្គុយ ក្នុងទីដ៏សមគួរ ។ វច្ឆគោត្តបរិព្វាជក លុះអង្គុយក្នុងទីដ៏សមគួរហើយ ទើបទូល សួរព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ ចម្រើន មានសេចក្តីឃើញយ៉ាងនេះថា លោកទៀង នេះឯងជាពាក្យពិត ពាក្យ ដទៃជាមោឃៈ ដូច្នេះឬ ។ ម្នាលវច្ឆៈ តថាគតមិនឃើញយ៉ាងនេះថា លោក ទៀង នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ ។ បពិត្រព្រះគោតម ដ៏ចម្រើន ព្រះគោតមដ៏ចម្រើន មានសេចក្តីឃើញយ៉ាងនេះថា លោកមិនទៀង នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ។ ម្នាលវច្ឆៈ តថាគតមិន ឃើញយ៉ាងនេះថា លោកមិនទៀង នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ព្រះគោតមដ៏ចម្រើន មានសេចក្តី ឃើញយ៉ាងនេះថា លោកមានទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ។ ម្នាលវច្ឆៈ តថាគតមិនឃើញយ៉ាងនេះថា លោកមានទីបំផុតនេះ ឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ ។ បពិត្រព្រះគោតមដ៏ ចម្រើន ព្រះគោតមដ៏ចម្រើន មានសេចក្តីឃើញយ៉ាងនេះថា លោកមិនមាន ទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះឬ ។ ម្នាលវច្ឆៈ តថាគតមិនឃើញយ៉ាងនេះថា លោកមិនមានទីបំផុត នេះឯងជាពាក្យពិត ពាក្យដទៃជាមោឃៈ ដូច្នេះទេ ។