មហាវច្ឆគោត្តសូត្រទី ៣

ក្បាលទី 16 · ទំព័រ 274

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ លំដាប់ នោះ វច្ឆគោត្តបរិព្វាជក បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ពោលពាក្យរាក់ទាក់សំណេះសំណាលនឹងព្រះមានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយនឹងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ។ វច្ឆគោត្តបរិព្វាជក លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា ខ្ញុំព្រះអង្គធ្លាប់និយាយជាមួយនឹងព្រះគោតមដ៏ចម្រើន អស់កាល ជាយូរអង្វែងមកហើយ សូមទ្រង់មេត្តាប្រោស សូមព្រះគោតមដ៏ចម្រើន សម្តែង កុសលធម៌នឹងអកុសលធម៌ដល់ខ្ញុំព្រះអង្គដោយ សេចក្តីសង្ខេបចុះ ។ ម្នាលវច្ឆៈ តថាគតនឹងសម្តែងកុសលធម៌នឹងអកុសលធម៌ ដល់អ្នកដោយសេចក្តីសង្ខេប បាន ម្នាលវច្ឆៈ តថាគតនឹងសម្តែងកុសលធម៌ និងអកុសលធម៌ ដល់អ្នក ដោយសេចក្តីពិស្តារក៏បាន ម្នាលវច្ឆៈ បើដូច្នោះ តថាគតនឹងសម្តែងកុសល ធម៌និងអកុសលធម៌ដល់អ្នកដោយសេចក្តីសង្ខេប ចូរអ្នកយកចិត្តទុកដាក់ ស្តាប់ធម៌នោះដោយប្រពៃចុះ តថាគតនឹងសម្តែង ។ វច្ឆគោត្តបរិព្វាជក ក៏បានទទួលព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន ព្រះករុណាព្រះអង្គ ។ ព្រះមានព្រះភាគត្រាស់យ៉ាងនេះថា ម្នាលវច្ឆៈ លោភៈជា អកុសល ម្នាលវច្ឆៈ អលោភៈជាកុសល ម្នាលវច្ឆៈ ទោសៈជាអកុសល ម្នាលវច្ឆៈ អទោសៈជាកុសល ម្នាលវច្ឆៈ មោហៈជាអកុសល ម្នាលវច្ឆៈ អមោហៈជាកុសល ម្នាលវច្ឆៈ ធម៌ទាំងអម្បាលនេះ ជាអកុសល ៣ ជា កុសល ៣ ដោយប្រការដូច្នេះ ។ ម្នាលវច្ឆៈ បាណាតិបាត ជាអកុសល ការវៀរចាកបាណាតិបាត ជាកុសល ម្នាលវច្ឆៈ អទិន្នាទាន ជាអកុសល ការវៀរចាកអនិទ្នាទានជាកុសល ម្