អដ្ឋកថា មហាវច្ឆគោត្តសូត្រ

ក្បាលទី 16 · ទំព័រ 291

មហាវច្ឆគោត្តសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា សហកថី គឺឲ្យរពឫកដល់វត្ថុដែលធ្វើ ហើយ បានបន្តមេត្រីចំពោះគ្នាមកថា ខ្ញុំធ្លាប់ពោលជាមួយព្រះអង្គមកច្រើន ហើយ ។ ព្រះមានព្រះភាគត្រាស់ពីរសូត្រមុន ដល់វច្ឆបរិព្វាជកនោះ ។ ត្រាស់អព្យាវដ្តសំយុត្ត ក្នុងសំយុត្តនិកាយដល់វច្ឆបរិព្វាជកនោះ ។ នៅមាន សេចក្តីដែលបរិព្វាជកនោះ ពោលជាមួយព្រះមានព្រះភាគទុកក្នុងអង្គុត្តរនិកាយ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន លោកទៀងឬហ្ន៎ វត្ថុនេះបុណ្ណោះពិត វត្ថុដទៃមោឃៈ ព្រោះហេតុនោះ ព្រះអង្គមិនបានព្យាករសេចក្តីនេះទុក ។ ព្រោះដូច្នោះ ទើបវច្ឆបរិព្វាជកពោលយ៉ាងនេះ ។ ព្រះសម្មាសម្ពុទ្ធក៏ទ្រង់ ធ្វើការសង្គ្រោះ ទ្រង់បានឲ្យឱកាសដល់វច្ឆបរិព្វាជកនោះមករឿយៗ ព្រោះហេតុ អ្វី ព្រោះវច្ឆបរិព្វាជកនេះ ជាសស្សតទិដ្ឋិ គឺមានការយល់ឃើញថា ទៀង ។ ម្យ៉ាងទៀត សស្សតទិដ្ឋិបុគ្គលទាំងឡាយ រមែងមិនលះលទ្ធិភ្លាមៗ ណា តែង បរិសុទ្ធបានដោយវេលាយូរ ដូចសំពត់សាច់រឹង ប្រឡាក់ខ្លាញ់ ។ ព្រះមាន ព្រះភាគឃើញថា បរិព្វាជកនេះ ទៅមកៗ នឹងលះលទ្ធិ ហើយបួសក្នុង សម្នាក់របស់តថាគត នឹងធ្វើឲ្យជាក់ច្បាស់នូវអភិញ្ញា ៦ នឹងជាអរិយសាវ័ក អ្នកបានអភិញ្ញា ។ ព្រោះដូច្នោះ ទើបព្រះមានព្រះភាគធ្វើការសង្គ្រោះ ទ្រង់ ឲ្យឱកាសដល់វច្ឆបរិព្វាជកដែលមកហើយមកទៀត នេះជាការទៅចុងក្រោយ របស់វច្ឆបរិព្វាជកនោះ ។ ព្រោះក្នុងសូត្រនេះ វច្ឆបរិព្វាជកនោះសម្រេចចិត្ត ថា ទោះរស់ ឬស្លាប់យ៉ាងណាក៏ដោយ អញនឹងទៅគាល់ព្រះគោតម ហើយ នឹងបួស ដូចបុគ្គលស្ទង់ឈើច្រត់ចូលទៅក្នុងទឹក ដូច្នោះ ។ ព្រោះហេតុនោះ វច្ឆបរិព្វាជក កាលនឹងទូលសូមព្រះធម្មទេសនា ទើប