ទីឃនខសូត្រទី ៤

ក្បាលទី 16 · ទំព័រ 296

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុងគុហាឈ្មោះសូករខតា នាភ្នំគិជ្ឈគូដ ជិតក្រុងរាជគ្រឹះ ។ គ្រា នោះ មានបរិព្វាជកម្នាក់ឈ្មោះទីឃនខៈ ( ជាអគ្គិវេស្សនគោត្ត ) ចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យដែល គួររលឹកហើយ ក៏ឈរនៅក្នុងទីដ៏សមគួរ ។ ទីឃនខបរិព្វាជក លុះឈរនៅក្នុង ទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ ព្រះគោតមដ៏ចម្រើន ខ្ញុំព្រះអង្គមានវាទៈយ៉ាងនេះ មានទិដ្ឋិ យ៉ាងនេះថា របស់ ទាំងអស់មិនគួរដល់អាត្មាអញ ( អាត្មាអញមិនពេញចិត្ត ទាំងអស់ ) ។ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលអគ្គិវេស្សនៈ សេចក្តីឃើញណារបស់ អ្នក ថារបស់ទាំងអស់មិនគួរដល់អាត្មាអញ សេចក្តីឃើញ នុ៎ះមិនគួរដល់ អ្នកទេ ។ បពិត្រព្រះគោតមដ៏ចម្រើន ប្រសិនបើសេចក្តីឃើញ នុ៎ះគួរដល់ ខ្ញុំសោត ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញ ដូច្នោះឯង ។ ម្នាលអគ្គិវេស្សនៈ ពួកជនណាដែលនិយាយយ៉ាងនេះថា ទោះ នរណាៗ ក៏ត្រូវឃើញដូច្នោះឯង ទោះនរណាៗ ក៏ត្រូវឃើញដូច្នោះឯង ពួក ជននោះក្នុងលោក មានច្រើនជាងនេះទៅទៀត តែពួកជននោះមិនលះបង់ទិដ្ឋិនោ ះចេញ ហើយគេប្រកាន់មាំចំពោះទិដ្ឋិដទៃតទៅទៀត ។ ម្នាលអគ្គិវេស្សនៈ ពួកជនណានិយាយយ៉ាងនេះថា ទោះនរណាៗ ក៏ត្រូវឃើញ ដូច្នោះឯង ទោះ នរណាៗ ក៏ត្រូវឃើញដូច្នោះឯង ពួកជននោះក្នុងលោក មានចិត្តតិចតួចជាង នេះណាស់ តែពួកជននោះគេលះបង់ទិដ្ឋិនោះចេញបាន ទាំងមិនប្រកាន់ទិដ្ឋិដទៃ តទៅទៀតផង ។