អដ្ឋកថា ទីឃនខសូត្រ

ក្បាលទី 16 · ទំព័រ 305

ទីឃនខសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា សូករខាតាយំ គឺក្នុងគុហាមានឈ្មោះយ៉ាងនេះ ថា សូករខាតា ។ មានរឿងពោលទុកថា កាលសាសនាព្រះសម្ពុទ្ធកស្សប គុហា នោះ កើតក្នុងផ្ទៃដីដែលដុះឡើងក្នុងពុទ្ធន្តរមួយ ។ តមកថ្ងៃមួយ ជ្រូក មួយ ក្បាលឈ្មូសធូលីក្នុងទីក្បែរមាត់គុហានោះ ។ កាលភ្លៀងធ្លាក់បានប្រាកដ ខេត្ត បិទ ព្រោះត្រូវភ្លៀងច្រោះ ព្រានព្រៃម្នាក់ឃើញ ទើបគាត់គិតថា កាលមុន មិនមានអ្នកមានសីលនៅក្នុងគុហា អញនឹងរៀបចំគុហានោះ ទើបជញ្ជូនធូលី ចេញ បោសគុហាឲ្យស្អាត ហើយធ្វើជញ្ជាំងជុំវិញ ប្រកបដោយទ្វារ និងបង្អួច ធ្វើគុហាឲ្យមានបរិវេណ ក្រាលដោយខ្សាច់ដូចផែនប្រាក់ ធ្វើយ៉ាងវិចិត្រ បូក បាយអរហូតសម្រេចរេបោរយយ៉ាងល្អ ហើយដាក់គ្រែ និងតាំងថ្វាយជាទីប្រថាប់ របស់ព្រះមានព្រះភាគ គុហាជ្រៅ ឡើងចុះស្រួល ។ បទថា សូករខាតាយំ នេះ លោកពោលសំដៅដល់គុហានោះ ។ បទថា ទីឃនខោ គឺ ជាឈ្មោះ បរិព្វាជកនោះ ។ បទថា ឧបសង្កមិ គឺ ចូលទៅគាល់ ព្រោះហេតុអ្វីទើប ទីឃនខបរិព្វាជកចូលទៅគាល់ បានឮថា ទីឃនខបរិព្វាជកនោះ កាលព្រះថេរៈ បួសបានកន្លះខែ គិតថា លោកអរបស់អញចូលទៅកាន់លទ្ធិដទៃដែល ខុស ហើយតាំងនៅអស់កាលដ៏យូរ ។ តែឥឡូវនេះ កាលលោកអទៅគាល់ ព្រះសមណគោតមបានកន្លះខែហើយ បំណងនឹងទៅ ដោយសង្ឃឹមថា អញ នឹងដឹងដំណឹងរបស់លោកអនោះ ។ អញនឹងដឹងពាក្យប្រៀនប្រដៅដ៏រុងរឿង នោះហ្ន៎ ព្រោះដូច្នោះ ទើបទីឃនខៈចូលទៅគាល់ ។ បទថា ឯកមន្តំ ឋិតោ គឺ បានឈរនៅក្នុងទីសមគួរ នាចំណែកម្ខាង បានឮថា ក្នុងខណៈនោះ ព្រះថេរៈ ឈរបក់ផ្លិតថ្វាយព្រះមានព្រះភាគ ។ បរិព្វាជកដោយមានហិរិឱត្តប្បៈ ក្នុងលោកអ ទើបឈរសួរបញ្ញា ដោយហេតុនោះ ទើបលោកពោលថា ឯ