អដ្ឋកថា មាគណ្ឌិយសូត្រ

ក្បាលទី 16 · ទំព័រ 339

មាគណ្ឌិយសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា អគ្យាគារេ គឺក្នុងរោងបូជាភ្លើង ។ បទថា តិណ សន្ថរកេ គឺលើកម្រាលដែលធ្វើដោយស្មៅ ។ មាគណ្ឌិយបរិព្វាជក ២ នាក់ អក្មួយ ។ ក្នុង ២ នាក់នោះ អបួសបានសម្រេចអរហត្ត ។ សូម្បីក្មួយ ក៏មានឧបនិស្ស័យបួស មិនយូរបុន្មាននឹងសម្រេចអរហត្ត ។ គ្រានោះ ព្រះមាន ព្រះភាគ ឃើញឧបនិស្ស័យរបស់មាគណ្ឌិយបរិព្វាជកនោះ ទ្រង់ចេញពីព្រះ គន្ធកុដិ ដែលប្រៀបដូចទេវស្ថាន ទ្រង់ឲ្យក្រាលកម្រាលដែលធ្វើដោយស្មៅ ត្រង់រោងបូជាភ្លើងនោះស្មោកគ្រោកទៅដោយ វល្លិ ស្មៅ និងសំរាម ទ្រង់ ប្រថាប់នៅ ២-៣ ថ្ងៃ ដើម្បីធ្វើការសង្គ្រោះអ្នកដទៃ ។ លោកពោលបទថា តេនុបសង្កមិ ប្រែថា យាងចូលទៅ សំដៅដល់រោងបូជាភ្លើងនោះ ។ តែ ព្រោះរោងបូជាភ្លើងនោះ មិននៅជិតស្រុកតែម្យ៉ាង ពេលថ្ងៃបុណ្ណោះ ពួកក្មេង ប្រុស និងក្មេងស្រីទៅលេងចុះឡើង មិនមានការស្ងប់ ។ ដូច្នោះ ទើបព្រះមាន ព្រះភាគ ទ្រង់ឲ្យពេលថ្ងៃកន្លងទៅក្នុងព្រៃស្រោងអស់កាលជានិច្ច ។ ក្នុង ពេលល្ងាច ទើបទ្រង់យាងចូលទៅក្នុងរោងបូជាភ្លើងនោះ ដើម្បីប្រថាប់នៅ ។ បទថា អទ្ទសា ខោ តិណសន្ថរកំ បញ្ញត្តំ គឺ ព្រះមានព្រះភាគ ទ្រង់តាក់តែងកម្រាលធ្វើដោយស្មៅក្នុងថ្ងៃដទៃ ហើយទ្រង់ ធ្វើគ្រឿងសម្គាល់តាំងទុក ទ្រង់យាងត្រឡប់ទៅ ។ ក្នុងថ្ងៃនោះឯង ទ្រង់បានក្រាលហើយយាងទៅ ។ ព្រោះហេតុអ្វី ព្រោះកាលពេលទៀបភ្លឺ ទ្រង់ប្រមើលមើលនូវលោក បានឃើញថា ថ្ងៃនេះមាគណ្ឌិយនឹងមកក្នុងទីនេះ កាលឃើញកម្រាល ដែលធ្វើដោយស្មៅនេះហើយ នឹងសន្ទនាប្រារព្ធរឿង កម្រាលដែលធ្វើដោយស្មៅជាមួយនឹងភារទ្វាជព្រាហ្មណ៍ ។ បន្ទាប់អំពីនោះ តថាគតនឹងមកសម្តែងធម៌ មាគណ្ឌិយព្រាហ្ម