សន្ទកសូត្រទី ៦

ក្បាលទី 16 · ទំព័រ 354

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ សម័យនោះឯង មានបរិព្វាជក ម្នាក់ឈ្មោះសន្ទកៈ អាស្រ័យនៅក្នុងបិលក្ខគុហា ជាមួយនឹងបរិព្វាជកបរិសទ្យ ជាច្រើន ចំនួន ៥០០ នាក់ ។ គ្រានោះ ព្រះអានន្ទមានអាយុ ចេញ អំពីទីស្ងប់ស្ងាត់ ក្នុងសាយ័ណ្ហសម័យ ហើយបបួលភិក្ខុទាំងឡាយថា ម្នាល អាវុសោទាំងឡាយ មកយើងនឹងចូលទៅឯត្រពាំងឈ្មោះទេវកដៈ ( ត្រពាំង ទឹកដែលភ្លៀងច្រោះ ) ដើម្បីមើលគុហា ។ ពួកភិក្ខុទាំងនោះ ក៏ទទួលថេរៈ វាចា របស់ព្រះអានន្ទមានអាយុថា ករុណាអាវុសោ ។ លំដាប់នោះ ព្រះអានន្ទ មានអាយុ ចូលទៅឯត្រពាំងទេវកដៈ ជាមួយនឹងពួកភិក្ខុច្រើនរូប។ ជួន ជាពេលនោះ សន្ទកបរិព្វាជក អង្គុយជាមួយនឹងបរិព្វាជកបរិសទ្យជាច្រើន ដែលកំពុងនិយាយតិរច្ឆានកថា ច្រើនបែបច្រើនស្ថាន ដោយសំឡេងហោ ដោយ សំឡេងខ្លាំង ទ្រហឹងអឺងកង គឺនិយាយអំពីស្តេច និយាយអំពីចោរ និយាយ អំពីមហាមាត្យ និយាយអំពីសេនាទាហាន និយាយអំពីភ័យ ( នឹងសត្វ សាហាវជាដើម ) និយាយអំពីចម្បាំង និយាយអំពីបាយ និយាយអំពីទឹក និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយ អំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយ អំពីក្រុង និយាយអំពីជនបទ និយាយអំព្រីស្តី និយាយអំពីមនុស្សក្លៀវក្លា និយាយអំពីច្រករហក និយាយអំពីទីកំពង់ទឹក និយាយអំពីកុម្ភទាសី និយាយ អំពីញាតិដែលស្លាប់ទៅកាន់បរលោក និយាយអំពីរឿងផ្សេងៗ ដែលឥត ប្រយោជន៍ និយាយអំពីលោក ( លទ្ធិកុហកក្នុងលោក ) និយាយអំពីសមុទ្រ និយាយអំពីវភៈនឹងអវភៈ ដែលជាហេតុឥតប្រយោជន៍ដូច្នេះខ្លះៗ ។ សន្ទក បរិព្វាជកក៏បានឃើញព្រះអានន្ទមានអាយុ កំពុងនិមន្ត