រឿងសាមណេរមានបទ្ធិេច្រីន

ក្បាលទី 16 · ទំព័រ 456

ដូច្នេះឡើយ មិនធ្វើសេចក្តីព្យាយាមដុតកម្តៅកិលេស ដោយគិតថាពួកអកុសល់ធម៌ដ៏លាមក ដែលកើតឡើងដល់អាត្មាអញ កាលបើអាត្មាអញមិន បានលះបង់ទេ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ដូច្នេះឡើយ មិនធ្វើ សេចក្តីព្យាយាម ដុតកម្តៅកិលេសដោយគិតថា ពួកកុសលធម៌ដែលមិន ទាន់កើតឡើង ដល់អាត្មាអញ កាលបើមិនកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ដូច្នេះឡើយ មិនធ្វើសេចក្តីព្យាយាមដុតកម្តៅកិលេស ដោយគិតថា ពួកកុសលធម៌ដែលកើតឡើងដល់អាត្មាអញហើយ កាលបើ រលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ដូច្នេះឡើយ ម្នាលអាវុសោ បុគ្គលជាអ្នកមិនមានសេចក្តីព្យាយាម ជាគ្រឿងដុតកម្តៅកិលេស យ៉ាងនេះឯង ។ ម្យ៉ាងទៀត ក្នុងបទនេះ គប្បីជ្រាបថា អកុសលធម៌ដ៏លាមក បានដល់ លោភៈជាដើម ។ ពាក្យថា កុសលធម៌ដែលមិនទាន់កើត បានដល់ សមថវិបស្សនា និងមគ្គបុណ្ណោះ ។ សមថវិបស្សនា ឈ្មោះថា កុសល ដែលកើតឡើងហើយ ។ ឯមគ្គកើតឡើងម្តងហើយរលត់ទៅ មិនឈ្មោះថា ប្រព្រឹត្តទៅដើម្បីសេចក្តីវិនាសឡើយ ព្រោះមគ្គនោះ ឲ្យបច្ច័យដល់ផលហើយ ទើបរលត់ ។ សូម្បីក្នុងបទមុន លោកពោលទុកថា គប្បីកាន់យកសមថៈ និងវិបស្សនា តែសេចក្តីនោះមិនត្រឹមត្រូវ ។ សមថៈ និងវិបស្សនាកើតឡើង ហើយ ក្នុងកុសលធម៌ទាំងនោះ កាលរលត់ទៅ រមែងប្រព្រឹត្តទៅដើម្បីសេចក្តី វិនាស ដើម្បីការជាក់ច្បាស់នៃអត្ថ នឹងនាំរឿងមកពោលដូចតទៅនេះ បានឮថា ព្រះថេរៈមួយរូបជាព្រះខីណាស្រព គិតថា អញនឹងថ្វាយបង្គំ