រឿងបុរស និងភិក្ខុ ៣០ រូប

ក្បាលទី 16 · ទំព័រ 463

នេះ ដូច្នោះហើយ ទើបប្រាប់រឿងទាំងអស់តាមលំដាប់ ។ សមថៈ និងវិបស្សនាកើតឡើងហើយយ៉ាងនេះ កាលរលត់រមែងប្រព្រឹត្ត ទៅដើម្បីការខាតប្រយោជន៍ដូច្នេះ ។ មានរឿងដទៃមួយទៀតថា ភិក្ខុប្រមាណ ៣០ រូប ថ្វាយបង្គំកល្យាណិមហាចេតិយ ហើយចុះកាន់ ផ្លូវធំ តាមព្រៃស្តុក បានឃើញបុរសម្នាក់ធ្វើការងារ ក្នុងទីដែលភ្លើងឆេះ ក្នុង ចន្លោះផ្លូវដើរមក រាងកាយរបស់បុរសនោះ ប្រឡាក់ដោយធ្យូង ។ សម្លឹង មើលសាដកមួយផ្ទាំង ប្រឡាក់ដោយធ្យូង ស្លៀកត្បៀតនឹងក្លៀក ប្រាកដដូច ដង្គត់ឈើត្រូវភ្លើងឆេះ បុរសនោះធ្វើការងារក្នុងពេលថ្ងៃ ជញ្ជូនគំនរឈើ ដែលត្រូវភ្លើងឆេះពាក់កណ្តាលចេញ មានសក់ក្រេន្ទីងដល់ខ្នង ដើរចំហៀង ផ្លូវ បានឈរនៅចំពោះមុខភិក្ខុទាំងឡាយ ។ ពួកសាមណេរមើលមុខគ្នានិងគ្នា ហើយពោលថា អាវុសោ នុ៎ះរបស់ លោក អរបស់លោក មារបស់លោក ហើយទើបសួរឈ្មោះថា ឧបាសក តើអ្នកឈ្មោះអ្វី បុរសនោះត្រូវសួរដល់ឈ្មោះ ក៏ក្តៅក្រហាយ ទម្លាក់គំនរឧស រៀបចំស្លៀកសំពត់ ថ្វាយបង្គំព្រះមហាថេរៈ ទើបពោលថា សូមលោក ម្ចាស់ទាំងឡាយឈប់បង្អង់សិនចុះ ព្រះថេរៈទាំងឡាយបានឈរហើយ ។ ពួកសាមណេរមកហើយ ធ្វើការចំអកចំអន់ចំពោះមុខ ព្រះមហាថេរៈទាំងឡាយ ។ ឧបាសកពោលថា លោកម្ចាស់ទាំងឡាយ ឃើញខ្ញុំហើយសើច ចំអក លោកម្ចាស់កុំយល់ថា ពួកអញបានសម្រេចដល់ទីបំផុត ដោយហេតុ មានប្រមាណបុណ្ណេះ ។ ខ្ញុំនេះឯង កាលមុនក៏ជាសមណៈដូចលោកម្ចាស់ ទាំងឡាយដែរ តែលោកម្ចាស់មិនមានសូម្បីត្រឹមតែឯកគ្គតាចិត្ត ខ្ញុំបានជាអ្នក មានឫទ្ធិច្រើន មានអានុភាពច្រើនក្នុងសាសនានេះ ខ្ញុំកាន់យកអាកាសហើយ ធ្វើឲ្យជាផែនដីបាន កាន់យកផែនដី ហើយធ្វើឲ្យជាអាកាសបាន ធ្វើទីឆ្ងាយ ឲ្យជិតបាន ធ្វើទីជិតឲ្យឆ្ងាយបាន ខ្ញុំទៅក្នុងមួយស