សមណមុណ្ឌិកសូត្រទី ៨

ក្បាលទី 16 · ទំព័រ 484

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ សម័យនោះឯង បរិព្វាជកឈ្មោះ ឧគ្គាហមានៈ ជាសមណមុណ្ឌិកាបុត្រ អាស្រ័យនៅក្នុងអារាមរបស់ព្រះនាងមល្លិកាទេវី ដែលមានសាលា ១ មាន ជួរដើមទន្លាប់ព័ទ្ធជុំវិញ ជាទីសម្រាប់ប្រឹក្សានូវលទ្ធិ ជាមួយនឹងបរិព្វាជក បរិសទ្យជាច្រើន ចំនួន ៥០០ នាក់ ។ គ្រានោះ នាយជាងឈើឈ្មោះ បញ្ចកង្គៈ ចេញអំពីក្រុងសាវត្ថី ដើម្បីទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃ ។ បញ្ចកង្គៈនាយជាងឈើ មានសេចក្តីត្រិះរិះដូច្នេះថា ( កាលនេះ ) ជាកាលមិន ទាន់គួរនឹងគាល់ព្រះមានព្រះភាគនៅឡើយ ដ្បិតព្រះមានព្រះភាគ កំពុងសម្ងំ ទាំងពួកភិក្ខុអ្នកមានភាវនាជាប់ក្នុងចិត្ត ក៏មិនទាន់មានវេលាគួរនឹងទៅជួប ព្រោះ ពួកភិក្ខុអ្នកបានភាវនាជាប់ក្នុងចិត្ត ក៏កំពុងសម្ងំដែរ បើដូច្នោះ គួរតែអញ ចូលទៅរកឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ ឯអារាមរបស់ព្រះនាង មល្លិកា ដែលមានសាលា ១ មានជួរដើមទន្លាប់ព័ទ្ធជុំវិញ ជាទីសម្រាប់ ប្រឹក្សានូវលទ្ធិ ។ បញ្ចកង្គៈនាយជាងឈើ ក៏ចូលទៅកាន់អារាម របស់ព្រះនាង មល្លិកា ដែលមានសាលាមួយ មានជួរដើមទន្លាប់ព័ទ្ធជុំវិញ ជាទីសម្រាប់ ប្រឹក្សានូវលទ្ធិ ។ សម័យនោះឯង ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ អង្គុយជាមួយនឹងពួកបរិព្វាជកបរិសទ្យជាច្រើន ដែលកំពុងបន្លឺសំឡេងខ្ពស់ សំឡេងខ្លាំង និយាយតិរច្ឆានកថាច្រើនប្រការ គឺនិយាយអំពីស្តេច និយាយ អំពីចោរ និយាយអំពីអាមាត្យធំ និយាយអំពីសេនា និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីបាយ និយាយអំពីទឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីកម្រងផ្កា និយាយអំពីគ្រឿងក្