ចូឡសកុលុទាយិសូត្រទី ៩

ក្បាលទី 16 · ទំព័រ 504

ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យ នោះឯង បរិព្វាជកឈ្មោះសកុលទាយិ នៅអាស្រ័យក្នុងបរិព្វាជការាម ឈ្មោះ មោរនិវាបៈ ជាមួយនឹងបរិព្វាជកបរិសទ្យច្រើននាក់ ។ គ្រានោះ ព្រះមាន ព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ទ្រង់ស្តេចចូលទៅ ក្នុងក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ។ ព្រះមានព្រះភាគទ្រង់មានសេចក្តី ត្រិះរិះ ក្នុងវេលានោះយ៉ាងនេះថា ការត្រាច់ទៅក្នុងក្រុងរាជគ្រឹះ ដើម្បី បិណ្ឌបាត នៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរតែតថាគត ចូលទៅរក សកុលទាយិបរិព្វាជក ឯបរិព្វាជការាមឈ្មោះមោរនិវាបៈសិន ។ ព្រះមាន ព្រះភាគ ក៏ទ្រង់ស្តេចចូលទៅកាន់បរិព្វាជការាម ឈ្មោះមោរនិវាបៈ ។ សម័យនោះឯង សកុលុទាយិបរិព្វាជក អង្គុយជាមួយនឹង បរិព្វាជកបរិសទ្យច្រើននាក់ ដែលកំពុងបន្លឺសំឡេងខ្ពស់ សំឡេងខ្លាំង និយាយ តិរច្ឆានកថា ជាច្រើនប្រការគឺ និយាយអំពីស្តេច ។ បេ ។ និយាយអំពីសេចក្តី វិនាស និងសេចក្តីចម្រើន ដែលជាហេតុឥតប្រយោជន៍ ថាដូច្នេះខ្លះ ដូច្នោះ ខ្លះ ។ សកុលុទាយិបរិព្វាជក បានឃើញព្រះមានព្រះភាគ កំពុងស្តេចមក អំពីចម្ងាយ លុះឃើញហើយ ក៏បញ្ឈប់បរិសទ្យរបស់ខ្លួនថា ចូរអ្នកដ៏ចម្រើន ទាំងឡាយមានសំឡេងតិចៗ ចូរអ្នកដ៏ចម្រើនទាំងឡាយកុំមាត់អ្វីឡើយ ដ្បិត ព្រះសមណគោតមនេះ និមន្តមក ឯព្រះសមណគោតមមានអាយុនោះជាអ្នក ត្រូវការតែនឹងសំឡេងតិច ពោលសរសើរសំឡេងតិច ធ្វើដូចម្តេចឲ្យតែលោក ដឹងថា បរិសទ្យមានសំឡេងតិច ហើយសម្គាល់ថា គួរចូលមក ។ ពួក បរិព្វាជកទាំងនោះ ក៏នៅស្ងៀម ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ ស្តេចចូលទៅរកសកុលុទា