អដ្ឋកថា ចូឡសុកុលុទាយិសូត្រ
ចូឡសកុលុទាយិសូត្រ មានពាក្យផ្តើមថា ឯវម្មេ សុតំ ដូច្នេះ ជាដើម ។ ក្នុងបទទាំងនោះ បទថា យទា បន ភន្តេ ភគវា គឺបរិព្វាជកបំណងនឹងស្តាប់ធម្មកថានេះ ដើម្បីសម្តែងការមានអាល័យ ក្នុងព្រះធម្មទេសនា ទើបពោលហើយ ។ បទថា តញ្ញេវេត្ថ បដិភាតុ សេចក្តីថា បើ អ្នកបំណងនឹងស្តាប់ធម៌ បញ្ញាមួយ ហេតុមួយ ចូរប្រាកដដល់អ្នក ។ បទថា យថា មំ បដិភាសេយ្យ គឺជាហេតុដែលឲ្យធម្មទេសនាប្រាកដដល់ខ្ញុំ ។ លោកសម្តែងថា កាលកថាតាំងឡើងដោយហេតុនោះ ដើម្បីនឹងស្តាប់ធម៌បាន សប្បាយ ។ បទថា តស្ស មយ្ហំ ភន្តេ សេចក្តីថា សកុលុទាយិបរិព្វាជក នោះឃើញព្រះមានព្រះភាគនោះ គិតថា បើព្រះមានព្រះភាគប្រថាប់នៅក្នុង ទីនេះ សេចក្តីនៃភាសិតនេះនឹងប្រាកដ ទើបរពឫកដល់ព្រះទសពលថា ព្រះ ទសពលទ្រង់នឹងធ្វើអត្ថឲ្យប្រាកដ ដូចឲ្យប្រទីប ១០០០ ដួង ដ៏រុងរឿង ដូច្នោះ ។ ព្រោះដូច្នោះ ទើបសកុលុទាយិបរិព្វាជកបានពោលពាក្យថា តស្ស មយ្ហំ ភន្តេ ដូច្នេះជាដើម ។ ក្នុងបទទាំងនោះ បទថា អហោ នូន ជានិបាត ចុះ ក្នុងអត្ថថា ជាទីរពឫកដល់ ។ ដោយហេតុនោះ កាលសកុលុទាយិបរិព្វាជក រពឫកដល់ព្រះមានព្រះភាគ ទើបមានការរពឫកដល់ថា អហោ នូន ភគវា អហោ នូន សុគតោ ដូច្នេះ ។ បទថា យោ ឥមេសំ សេចក្តីថា ព្រះមានព្រះភាគអង្គណាជាអ្នកឈ្លាសល្អ ឈ្លាសដោយល្អ ជំនាញមុតស្រួច ក្នុងធម៌ទាំងនេះ ព្រះមានព្រះភាគអង្គនោះ ទ្រង់គប្បីពោលពិត ។ ព្រះសុគត អង្គនោះ ទ្រង់គប្បីពោលពិត ។ ព្រោះកិលេសជាគ្រឿងដល់នូវភពធំ តូចតែម្យ៉ាងមួយសែនកោដិមិនតិច ប្រាកដដល់បុព្វេនិវាសញ្ញាណនៃព្រះមាន ព្រះភាគអង្គនោះ នេះជាអធិប្បាយក្នុងបទនេះ ដោយប្រការដូច្នេះ ។